ចាំនាង Ella តារាតៃវ៉ាន់ឬអត់? ពេលនេះនាងសម្រេចមិនយកកូនទី ២ ទៀត ដោយសារមូលហេតុមួយ
តារាចម្រៀង និង តារាសម្ដែងទូរទស្សន៍ អ្នកនាង Ella Chen ដែលអ្នកគាំទ្រភាគច្រើនស្គាល់ច្បាស់ជាសមាជិកក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E. បច្ចុប្បន្ន តារាស្រីរូបនេះក៏មានតំណែងថ្មីបន្ថែម ធ្វើជាគណៈកម្មការក្នុងកម្មវិធីដ៏ពេញនិយម «Youth With You Season 2» ក្នុងប្រទេសចិន ។
បើនិយាយអំពីជីវិតឯកជនផ្ទាល់របស់តារាស្រីតៃវ៉ាន់រូបនេះ ក៏មានអ្នកគាំទ្រមួយចំនួនអាចនឹងមិនទាន់បានដឹងច្រើនពីជីវិតគ្រួសាររបស់នាង ។ យោងតាមប្រភពចេញពី Todayonline បានដកស្រង់សម្តីរបស់តារាស្រីរូបនេះ ចេញពីបទសម្ភាសមួយ ទាក់ទងនឹងការមានផ្ទៃពោះរបស់នាង ។ អំឡុងពេលនោះ តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ បានតបឆ្លើយរាល់សំណួរទាំងអស់ ត្រង់សំណួរដែលចោទសួរនាងថា តើនាងមានគម្រោងក្នុងការយកកូនទៀតឬទេ ?
ភ្លាមៗនោះ នាងបានធ្វើការឆ្លើយតបទៅក្នុងបទសម្ភាសថា៖ «ខ្ញុំមិនមានបំណងចង់បានកូនម្នាក់ទៀតទេ ប៉ុន្តែមិនមែនខ្ញុំចូលចិត្តភាពសប្បាយរីករាយនោះទេ» ។
នាងបានបន្តប្រាប់ពីមូលហេតុថា៖ «កាលពីខ្ញុំពពោះកូនប្រុសដំបូង ទើបខ្ញុំដឹងថាការសម្រាលកូន មិនមែនជារឿងងាយស្រួលនោះទេ បានជាខ្ញុំសម្រេចចិត្តមិនយកកូនច្រើន ។ កំណើត Daniel ស្រ្តីដែលមានអាយុច្រើន គឺរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ អំឡុងពេលសម្រាលកូន ជាង ២០ ម៉ោង មាត់ស្បូនរបស់ខ្ញុំនៅតែក្រាស់ ហើយត្រូវតែសម្រាលតាមធម្មជាតិ» ។
បន្ទាប់ពីសម្រាលរួច កូនប្រុសរបស់នាង ត្រូវដាក់ឧបករណ៍អុកស៊ីហ្សែន ដោយសារតែឈ្លក់ទឹកភ្លោះ សូម្បីតែទឹកដោះបំបៅកូនក៏មិនមាន វាគឺជាការព្រួយបារម្ភ និង មានផលវិបាកច្រើនក្រោយពេលសម្រាលកូន ៕