កូនប្រុសស្រី ណាំ ប៊ុនណារ័ត្ន កាន់តែធំស្អាតសង្ហាកាត់តាមលោកប៉ាបេះដាក់
គិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ៧ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រុសរូបសង្ហាលោក ណាំ ប៊ុណ្ណារ័ត្ន បានបើកបង្ហាញពីចំណងអាពាហ៍ពិពាហ៍របស់លោក និង ភរិយាជាសាធារណៈ។ ក្រោយពីសាងចំណងអាពាហ៍ពិពាហ៍ដោយស្ងប់ស្ងាត់ជាច្រើនឆ្នាំនេះ លោក ណាំ ប៊ុណ្ណារ័ត្ន ក៏ទទួលបានចំណងដៃកូនប្រុសស្រីយ៉ាងស្រស់ស្អាតចំនួន ២ នាក់។
យ៉ាងណាមិញ បើក្រឡេកទៅមើលកូនៗរបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និង ភរិយា ដែលកូនប្រុសមានឈ្មោះថា ប៊ុណ្ណារ័ត្ន ប៉ានូន ហៅ Banoon និង កូនស្រីឈ្មោះ ប៊ុណ្ណារ័ត្ន ប៊ីណាហ្វា ហៅអូន Inn ពិតជាមានមុខមាត់កាត់មកតារាចម្រៀងប្រុសរូបនេះខ្លាំងណាស់ មិនថាទម្រង់មុខ ច្រមុះ ឬមាត់នោះទេ។
ម្យ៉ាងវិញទៀត ដោយសារតែតំណក់ឈាមទាំងពីរនេះ មានមុខមាត់កាត់មករកឪពុកខ្លាំងពេក ជារឿយៗខណៈពេលដែលលោក ណាំ ប៊ុណ្ណារ័ត្ន បង្ហោះរូបថតកូនៗនៅលើបណ្ដាញសង្គមម្ដងៗ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា កូនមុខដូចឪពុកខ្លាំងប្រៀបដូចពុម្ពតែមួយ។
តួយ៉ាង អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះ លោក ណាំ ប៉ុណ្ណារ័ត្ន ក៏បានបង្ហោះរូបភាពពីកូនប្រុសស្រីទាំង ២ រូប ដែលឃើញថាពួកគេកាន់តែធំ មានមុខមាត់កាន់តែស្រស់ស្អាតៗសង្ហា និង ក្រមិចក្រមើមគួរឱ្យស្រឡាញ់ខ្លាំង៕