ទិដ្ឋភាពសោកសៅ! One Direction ជួបជុំគ្នាលើកដំបូងក្នុងពេល ៩ ឆ្នាំ នៅពិធីបុណ្យស/ពរបស់ Liam Payne
រយៈពេលជាង ១ ខែក្រោយការស្លាប់ ទីបំផុតរាងកាយរបស់ Liam Payne ត្រូវបានវិលត្រឡប់មកកាន់ស្រុកកំណើតនាប្រទេសអង់គ្លេសវិញហើយ។ ក្នុងនោះដែរ ពិធីបុណ្យសពរបស់អតីតសមាជិកក្រុម One Direction រូបនេះ ក៏ត្រូវបានក្រុមគ្រួសាររៀបចំធ្វើឡើនៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) នាព្រះវិហារមួយកន្លែងក្នុងស្រុកកំណើតរបស់លោក។
ពិធីបុណ្យដ៏សោកសៅនេះដែរ ឃើញថាមានមិត្តជិតសិទ្ធ និង មិត្តរួមការងារជាច្រើនបានបង្ហាញវត្តមានចូលរួមក្នុងនោះរួមមានលោក Simon Cowell លោក James Cordon កីឡាករបាល់ទាត់ Robbie Keane មិត្តស្រីលោក Kate Cassidy មិត្តស្រីចាស់លោក Cheryl និង ជាពិសេសនោះ អតីតសមាជិក្រុម One Direction ទាំងអស់ក៏បានមកផងដែរ ដើម្បីធ្វើការលាគ្នាជាលើកចុងក្រោយ។
មឈូសរបស់តារាចម្រៀងវ័យ ៣១ ឆ្នាំ Liam Payne ត្រូវបានដឹកដង្ហែដោយរទេះសេះ។ សមាជិករបស់ក្រុម One Direction បានមកជួបជុំគ្នាក្នុងពិធីបុណ្យ ប៉ុន្តែមិនបានចូលរួមក្នុងការសែងមឈូសរបស់ Liam ឡើយ។ ក្រៅពីក្រុមគ្រួសារសាច់ញាត់ និង មិត្តជិតស្និទ្ធហើយនោះ ក្បួនដង្ហែសពរបស់ Liam Payne ក៏មានការចូលរួមពីអ្នកគាំទ្ររបស់លោកជាច្រើននាំគ្នាឈរនៅតាមដងផ្លូវដើម្បីជូនដំណើរលោកចុងក្រោយផងដែរ។
គួររំឭកថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មហាជនជាច្រើនស្ទើរពាសពេញពិភពលោកមានការតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងថា តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពទៅហើយទាំងវ័យត្រឹម ៣១ ឆ្នាំ ដោយសារធ្លាក់ចុះពីយ៉ជាន់ទី ៣ នៃសណ្ឋាគារ CasaSur Palermo នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ការធ្លាក់ពីទីដ៏ខ្ពស់នេះបានធ្វើឱ្យ Liam Payne ស្លាប់នៅនឹងកន្លែងដោយសារតែរបួសធ្ងន់ធ្ងរខ្លាំងក្លាពេក៕