ស្វាមីជាអភិជន តែ Pang ទើបសម្រេចចិត្តរៀបការយ៉ាងសាមញ្ញ ក្រោយកូនស្រីអាយុ ១ ឆ្នាំ
Pang Ornjira ជាតារាស្រីថៃម្នាក់ ដែលកំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍នាងជាខ្លាំង តាមរយៈរូបភាពគ្រួសារដ៏រីករាយរបស់នាងនាពេលកន្លងមក ពិសេស ម្នាក់ៗហាក់ចង់ដឹងថា ពេលណានាងរៀបការ ខណៈដែលពេលនេះនាងក៏មានកូនស្រី ១ ខួបជាចំណងដៃភរិយាស្វាមីទៅហើយ។
យ៉ាងណាមិញ ទន្ទឹមនឹងជីវិតគ្រួសារក៏រីករាយ កូនស្រីក៏កាន់តែធំ ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះដឹកដៃស្វាមីរៀបការនៅមាត់សមុទ្រផ្អើលអ្នកសិល្បៈតែម្តង ពោលគឺក្នុងថ្ងៃមង្គលការរបស់នាង និង ស្វាមីជនជាតិសាំងហ្កាពួរ ថ្វីដ្បិតតែសាមញ្ញ តែក៏មានការចូលរួមពីមិត្តៗក្នុងសិល្បៈមិនតិចនោះដែរ។
គួរបញ្ចាក់ដែរថា ចាប់តាំងពីចាប់ដៃគ្នាសាងស្នេហ៍ជាមួយស្វាមីសាំងហ្កាពួរ មានកូនស្រីម្នាក់ជាចំណងដៃមក ពេលនេះអ្នកទាំងពីរសម្រេចចិត្តរៀបការយ៉ាងពេញមុខពេញមាត់នៅចំពោះមុខមហាជន និង គ្រួសារហើយ បើកន្លងមកអ្នកទាំងពីររស់នៅជាមួយគ្នាមុនរៀបការក៏ដោយ៕