ខឹ/ងសង្សារមិនតបឆាត Good Morning បុរសម្នាក់ទៅទះ-កំ-ផ្លៀ/ងនាងរហូតដល់ចូលដេកពេទ្យ
ថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី មានករណីដ៏ហួសចិត្តមួយរបស់បុរសម្នាក់បាន និង កំពុងតែផ្ទុះឡើង ដោយមានបុរសរូបនោះបានទះកំផ្លៀងសង្សារហូតចូលមន្ទីរពេទ្យ ព្រោះតែខឹងរឿងនាងមិនតបឆាត Good Morning ដែលខ្លួនបានផ្ញើទៅ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនោះមានវ័យ ២០ ឆ្នាំ ជាបុគ្គលិកនៅរោងចក្រមួយកន្លែង ហើយនៅក្នុងថ្ងៃកើតហេតុនារីជាសង្សារបានយកបាយថ្ងៃទៅឱ្យដល់កន្លែងធ្វើការ តែបុរសរូបនេះបានកើតការមិនពេញចិត្តរឿងដែលនាងមិនបានតបឆាត Good Morning របស់គេដែលបានផ្ញើទៅ រហូតដល់មានការឈ្លោះប្រកែកគ្នា ហើយខាងប្រុសក៏បានប្រើអំពើហិង្សាលើខាងស្រី ដោយបានទះកំផ្លៀងនាងរហូតដល់នាងចូលមន្ទីរពេទ្យ។
យ៉ាងណាមិញ នារីជាសង្សារក៏បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ហើយចុងក្រោយខាងប្រុសក៏ត្រូវបានក្របួចជាប់ និង ត្រូវបានតុលាការពិន័យជាប្រាក់ចំនួន ៨០០ រីងគីត ស្មើប្រមាណ ១៨៥ ដុល្លារ តែបើគេមិនបានបង់ប្រាក់ទាន់កំណត់នោះទេ នោះអាចនឹងជាប់គុកចំនួន ២ សប្តាហ៍៕
ប្រភព៖ Khaosod