គូស្នេហ៍ Goal! ជា លាងឈែ និង គូដណ្តឹង ពួតដៃគ្នាហាត់ប្រាណយករាងក្លំ ទំនងត្រៀមចូលរោងការឆាប់ៗ
ក្រោយពីសាងចំណងស្នេហ៍យ៉ាងស្ងប់ស្ងាត់ មហាជនអ្នកគាំទ្រតារាប្រុស ជា លាងឈែ និង តារាស្រី នួន ណត្ថិយ៉ា ច្បាស់ជាបានដឹងហើយថា អ្នកទាំង ២ បានសម្រេចកាន់ដៃគ្នាភ្ជាប់ពាក្យប្តូរងារពីសង្សារ ទៅជាគូដណ្តឹងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។
ក្នុងនោះ រយៈពេលជិត ២ ឆ្នាំ ក្នុងនាមជាគូដណ្តឹង គេឃើញថា លោក ជា លាងឈែ និង កញ្ញា នួន ណត្ថិយ៉ា តែងបង្ហាញសកម្មភាពផ្អែមល្ហែមជារឿយៗលើបណ្តាញសង្គមនានា ធ្វើឱ្យអ្នកគាំទ្រមួយចំនួនលួចច្រណែននឹងជីវិតសុភមង្គលរបស់តារាប្រុសស្រីទាំង ២ រូបទៀតផង។
អ្វីដេលមហាជនហាក់ចាប់អារម្មណ៍ខ្លាំង ទៅកាន់គូដណ្តឹងមួយគូខាងលើនេះ គឺលោក ជា លាងឈែ និង គូដណ្តឹង គឺកញ្ញា នួន ណត្ថិយ៉ា មើលទៅពិតជាមានចំណង់ចំណូលចិត្តស្រឡាញ់កីឡាដូចគ្នាណាស់ ពោលគឺតារាប្រុសស្រីទាំង ២ តែហាត់ប្រាណយករាង Goal សាច់ដុំកង់ៗ ក្បាលពោះរាបស្មើទាំងគូតែម្តង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនចំអន់ថា អ្នកទាំងពីរហាត់ប្រាណយករាង ដើម្បីស្លៀកឈុតមង្គលការឱ្យសម។
តែអ្វីដែលគួរឱ្យសរសើរនោះ គឺកញ្ញា នួន ណត្ថិយ៉ា គូដណ្តឹងរបស់លោក ជា លាងឈែ គឺជាគ្រូបង្វឹងហាត់ប្រាណមួយរូបដែរ៕