ញាក់សាច់! ក្រុមហ៊ុន Hermès ចេញស្រោមសំបុត្រប្រេន ធ្វើពីសូត្រ លក់ក្នុងតម្លៃ ១២៥ ដុល្លារ
ក្រុមហ៊ុនប្រេនដ៏ល្បីលំដាប់ពិភពលោក Hermès ជាញឹកញាប់តែងតែបញ្ចេញនូវផលិតផលរបស់ខ្លួន ដែលពោរពេញដោយភាពច្នៃប្រឌិតប្លែកៗ អមដោយភាពប្រណីតទាក់ទាញ រីឯតម្លៃនៃផលិតផលនីមួយៗនោះ ក៏មិនធម្មតានោះដែរ។
ជាក់ស្ដែង ថ្មីៗនេះ ក្រុមហ៊ុន Hermès បានធ្វើឱ្យមហាជនជាច្រើនបើកភ្នែកធំៗទៀតហើយ ដោយលើកនេះ ពួកគេបានបើកបង្ហាញនូវផលិតផលថ្មី ជាក្រដាសស្រោមសំបុត្រដ៏ប្រណីត ដែលមានតម្លៃរហូតដល់ ១២៥ ដុល្លារក្នុងមួយសន្លឹក។
ក្រដាសស្រោមសំបុត្រប្រេន Hermès នេះដែរ ជាស្រោមសំបុត្រខ្នាត A5 ពណ៌ទឹកក្រូច មានប្រវែង ២០.៩៨ សង់ទីម៉ែត្រ និង ទទឹង ១៤.៧៨ សង់ទីម៉ែត្រ។ វាត្រូវបានផលិតឡើងក្នុងប្រទេសបារាំង ច្នៃចេញពីសូត្រ និងជាក្រដាសអាចប្រើប្រាស់ឡើងវិញបាន៕