ក្រោយពីការចាកចេញ គ្មាថ្ងៃត្រឡប់អស់រយៈពេលប្រមាណជា ១១ ថ្ងៃ បើគិតចាប់តាំងពីថ្ងៃជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិតរបស់លោក RuthKo កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ការចាកចេញទាំងមិនបានលានេះដែរ បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រលោក RuthKo ហាក់នៅមិនទាន់ទទួលយកបាននៅឡើយនោះទេ ដោយហាក់ជាលឿនពេក ព្រោះលោកបានចាកចេញស្របពេលកំពុងតែមានឈ្មោះបោះសំឡេង និង ទាំងវ័យក្មេងផងនោះ។
ជាការពិត មរណភាពរបស់លោក RuthKo បានធ្វើឱ្យក្រុមគ្រួសារ និង មិត្តភក្តិរបស់លោកបានប្តូររូបភាពកាន់ទុក្ខជានិមិត្តសញ្ញារបស់លោក RuthKo ដោយឌីហ្សាញមានអក្សរ R និង K ដោយលោកមានងារថា «កវីគោព្រៃកម្ពុជា»។ ក្នុងនោះ គេក៏ឃើញមានមិត្តភក្តិស្និទ្ធស្នាលរបស់ RuthKo ជាច្រើនក៏បាន យកនិមិត្តសញ្ញា និង រូបរបស់លោកទៅបោះពុម្ពលើអាវពាក់ ដើម្បីជាការចងចាំទៀតផង។
ដោយឡែក នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ ផលិតកម្ម KlapYaHandz បានចេញសេចក្តីប្រកាសពីកម្មសិទ្ធបញ្ញា ស្នើមិនឱ្យមានការប្រើប្រាស់ជាទ្រង់ទ្រាយពាណិជ្ជកម្មរកចំណូលតាមរយៈនិមិត្តសញ្ញារបស់លោក RuthKo នោះទេ។ ក្នុងនោះ ផលិតកម្មខាងលើបានបន្ថែមថា សម្រាប់អញនកគាំទ្រ គឺមិនមានការហាមឃាត់នោះឡើយ។
អមនឹងសេចក្តីប្រកាសនោះដែរ ផលិតកម្ម KlapYaHandz ក៏បានសរសេរ caption អមជាមួយថា៖ «សេចក្តីប្រកាសបញ្ជាក់ជាផ្លូវការពី ក្លាបយ៉ាហ៊ែន – KlapYaHandz ទាក់ទងនឹងការប្រើប្រាស់ស្លាកសញ្ញា (Logo) របស់លោក រុទ្រកូ (RuthKo)។ សូមបងប្អូនទាំងអស់គ្នាជ្រាបជាដំណឹងថា យើងស្នើសុំមិនឱ្យប្រើប្រាស់ជាទ្រង់ទ្រាយពាណិជ្ជកម្ម រកប្រាក់ចំណូលតែប៉ុណ្ណោះ ដោយឡែក សម្រាប់អ្នកគាំទ្រ ដែលបង្ហាញពីក្ដីស្រឡាញ់ចំពោះគាត់ គឺពួកយើងមិនមានការហាមឃាត់ទេ ព្រោះវាជាការបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគាត់»។
សូមអានសេចក្តីលម្អិតខាងក្រោម៖