ដល់វគ្គ Miss Planet ម្តង ឆ្នាំនេះប្តូរពី Uganda មកធ្វើនៅកម្ពុជា ចុងខែមករានេះចាប់ផ្តើមប្រកួតហើយ
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅកម្មវិធី Miss Planet International បានប្រកាសថា កម្មវិធីប្រកួតបឋម និង ផ្តាច់ព្រ័ត្រនៅប្រទេស Uganda ដែលនឹងធ្វើនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នោះ មិនអាចដំណើរការបានទេ ក្រោយពីមានបេក្ខភាពបវរកញ្ញាជាច្រើនប្រទេសបានប្រកាសដកខ្លួនចេញពីការប្រកួតនៅឯប្រទេសខាងលើជាបន្តបន្ទាប់ក្រោយមូលហេតុមួយចំនួន។
កាលនោះ ស្ថាប័ន Miss Planet International ក៏បានបញ្ជាក់នូវហេតុផលផ្លាស់ប្តូរនេះ ដោយសារតែអ្នករៀបចំកម្មវិធីនៅប្រទេស Uganda មិនបានគោរពតាម និង បំពេញតាមតម្រូវការសម្រាប់ការសម្រេចនៃព្រឹត្តិការណ៍នេះ។ ជាមួយការប្រកាសនេះ ស្ថាប័ន Miss Planet International ក៏បានជូនដំណឹងដែរថា កម្មវិធីនឹងប្តូរមកធ្វើនៅប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ ២០២៣ វិញ។
យ៉ាងណានៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នេះ ផេកផ្លូវការនៃកម្មវិធីខាងលើ ក៏ប្រកាសជាផ្លូវជាថ្មីម្តងទៀតហើយថា កម្មវិធី Miss Planet International នឹងរៀបចំនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ នៅឯសាលមហោស្រពកោះពេជ្រ៕