លែងជាក្មេងតូចទៀតហើយ! ឡុង លីងគ័ង្គ ចូលវ័យ ១៥ ឆ្នាំភ្លាម ធំពេញកំលោះស្ដូក រូបរាងសង្ហាណាស់
អតីតបេក្ខភាពកុមារា ឡុង លីងគ័ង្គ គិតមកដល់ពេលនេះ រំលងរយៈពេល ៧ ឆ្នាំហើយ ក្រោយពីការប្រឡងចម្រៀងលំដាប់ពិភពលោកក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី ១ ឆ្នាំ ២០១៧ ក៏បានក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស។
ពិតណាស់ បើត្រឡប់ទៅមើលវីដេអូកាលអំឡុងឆ្នាំនោះ ឡុង លីងគ័ង្គ គឺគ្រាន់តែជាកុមារាតូចច្រមក់យ៉ាងសាមញ្ញមួយរូប ដែលកាន់ដៃឪពុកម្ដាយមកចូលរួមការប្រឡងប៉ុណ្ណោះ ប៉ុន្តែបើចាប់អារម្មណ៍ពេលនេះ រូបគេបានធំពេញរូបពេញរាង មិនថាកម្ពស់កម្ពរក៏កាន់តែខ្ពស់ស្រឡះ ចំណែកឯមុខមាត់ក៏ស្រស់សង្ហាមានមន្តស្នេហ៍មិនណយឡើយ។
ជាក់ស្ដែង តាមរយៈរូបភាពថ្មីៗជាច្រើនសន្លឹកដែលតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បានបង្ហោះនៅវ័យ ១៥ ឆ្នាំនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង និង សរសើរពីមហាជនចំពោះរូបរាងធំពេញកំលោះរបស់ លីងគ័ង្គ ដែលបានលេងស្ទីលស្អាតៗទាក់ទាញបង្ហោះលើហ្វេសប៊ុកបន្តបន្ទាប់៕