លឿនណាស់! ធ្មេចបើកៗកូនស្រីបណ្តូលចិត្ត ម៉ៃយ៉ា អាយុ ១ ខួបបាត់ រីឯសម្រស់កាត់តាមម៉ាក់ៗណាស់
មហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រីកូនកាត់អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហារបស់នាងបានដឹងមកហើយថា តារាស្រីរូបនេះបានសម្រេចចិត្តបោះចោលស្នេហារបស់បុរសៗ ហើយធ្វើតាមបេះដូងខ្លួនឯងដោយជ្រើសយកស្នេហាភេទដូចគ្នាជាមនុស្សស្រីយ៉ាងបើកចំហមិនលាក់លៀមឡើយ។
គិតមកដល់ពេលនេះ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំណងស្នេហ៍ស្រី និង ស្រី របស់កញ្ញា ម៉ៃយ៉ា បានវេញយ៉ាងស្អិតល្មួត ដោយនាង និង គូស្នេហ៍បានរួមរស់ក្រោមដំបូលតែមួយមិនខុសពីប្តីប្រពន្ធទូទៅឡើយ និង បានដឹងឮពីចាស់ទុំនៃគ្រួសារទាំងសងខាងថែមទៀតផង។
ដោយឡែក កាលពីដើមខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា បានប្រកាសពីកាដូដ៏ធំក្នុងជីវិត ដែលបានមកពីចំណងស្នេហ៍រយៈពេល ៤ ឆ្នាំរវាងនាង និង គូស្នេហ៍ស្រីដូចគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង ២ ទទួលបានចំណងដៃកូនស្រីដំបូងក្នុងជីវិត។
ក្នុងនោះ ក្រោយរង់ចាំអស់រយៈពេលជាច្រើនខែ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ម៉ៃយ៉ា និង គូស្នេហ៍បានឃើញមុខកូនស្រីហើយ ដោយ ម៉ៃយ៉ា និង ស្វាមី បានដាក់ឈ្មោះឱ្យនាងតូចយ៉ាងពីរោះថា លាង សៀវមាស ហៅ អូន Pink Pink។
ដោយឡែក ទើបតែសម្រាលឃើញពន្លឺព្រះអាទិត្យម្ង៉ៃមុនសោះ នៅក្នុងឆ្នាំ ២០២៤ នាងតូច Pink Pink កូនស្រីរបស់ ម៉ៃយ៉ា មានអាយុ ១ ខួបហើយ។ មកដល់ពេលនេះ Pink Pink កាន់តែធំធាត់ ឆ្លាតគួរឱ្យស្រឡាញ់ និង មានមុខមាត់ឃ្យូដដូចប៉ាម៉ាក់ណាស់៕