អាយុជិត ៧០ ឆ្នាំហើយ តែសម្រស់តារាសម្ដែងជើងចាស់ Angie Chiu នៅតែខ្ញង់មិនចាស់សោះ!
ជឿជាក់ថា អ្នកគាំទ្ររឿងភាគហុងកុងទសវត្សរ៍ទី ៩០ ប្រាកដជាស្គាល់តារាសម្ដែងស្រី Angie Chiu ដែលជាតួសម្ដែងក្នុងរឿង «Lady Bai Suzhen» ក្នុងឆ្នាំ ១៩៩២ និង រឿងភាគទូរទស្សន៍ «New Legend of Madame White Snake» មិនខាន។
យ៉ាងណាមិញ មកដល់សព្វថ្ងៃនេះ តារាសម្ដែងស្រីជើងចាស់រូបនេះ មានអាយុ ៦៩ ឆ្នាំហើយ ប៉ុន្តែអ្នកស្រីនៅតែធ្វើឱ្យមហាជនកោតសរសើរ និង មិនជឿសោះថា អ្នកស្រីអាចថែរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាតដដែល បើទោះជាមានវ័យជ្រេទៅហើយក្តី។
ជាក់ស្ដែង កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ អ្នកស្រីបានចូលរួមក្នុងព្រឹត្តិការណ៍ «Hainan Island International Film Festival» ដោយបានស្លៀកក្នុងឈុតរ៉ូបវែងពណ៌ក្រហមឆ្អៅចាយសម្រស់ខ្លាំងគួរឱ្យចាប់អារម្មណ៍ កាន់តែលេចធ្លោ បើប្រៀបធៀបនឹងតារាវ័យក្មេងជំនាន់ដើរលើកម្រាលព្រំក្រហមនោះ។
ក្នុងនោះដែរ ឃើញថាមានការបញ្ចេញមតិពីអ្នកនិយមលេងក្នុងបណ្តាញសង្គមភាគច្រើន បានសរសើរដល់អ្នកស្រីយ៉ាងខ្លាំង ទាំងសម្រស់ និង រូបរាង នៅលើបណ្តាញសង្គម Weibo៕