(វីដេអូ) ញាក់ណាស់! អូនក្ដឹប ផាត់មុខ ពាក់សក់ ប្រែកាយក្លាយជាក្មេងស្រីឡើងស្អាតខ្ញង់
បច្ចុប្បន្ននេះ តារាសម្ដែងពន្លកក្រោយ ឆន ម៉េងហួរ ឬទស្សនិកជនភាគច្រើនតែងហៅថា អូនក្ដឹប កំពុងទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់ទស្សនិកជនជាខ្លាំង ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់ផ្នែកសិល្បៈ ភាពឆ្លាតវៃ ចរិតក្រមិចក្រមើម និង ពាក្យសម្ដីបែបកំប្លុកកំប្លែងរបស់គេ បង្កើតជាសំណើចឱ្យទស្សនិកជនមើលមិនជិតណាយ។
ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយដល់ស្រទាប់មហាជន អូនក្ដឹប ក៏មានឱកាសចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗរបស់អ្នកសិល្បៈ មិនថាជប់លៀង មង្គលការ ខួបកំណើត ឬកម្មវិធីធំៗរបស់អ្នកសិល្បៈប្រចាំឆ្នាំទេ ជាពិសេសមួយរយៈចុងក្រោយនេះ អូនក្ដឹប តែងក្ដោបបានទីផ្សារការងារថតផ្សព្វផ្សាយមិនធម្មតាដែរ។
និយាយដល់រឿងទីផ្សារការងារសិល្បៈ ថ្មីៗនេះ អូនក្ដឹប បានបង្ហាញខ្លួនថតផ្សព្វផ្សាយឱ្យសម្អាងការមួយ ដោយតារាវ័យក្មេងពូកែលែងពាក្យសម្ដីរូបនេះ បានផាត់មុខ ពាក់សក់ តុបតែងជាក្មេងស្រី ប្រែសម្រស់ប្លែកខ្លាំងមើលសឹងមិនស្គាល់។ ការតុបតែងមុខប្រែរូបរាងដូចជាក្មេងស្រីរបស់ អូនក្ដឹប ក៏ត្រូវបានអ្នកលេង Tiktok មួយចំនួនលាន់មាត់សរសើរថាស្រស់ស្អាតដូចក្មេងស្រីណាស់។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖