មិនលេងសើចទេ! ឃើញកន្លាតរត់តិចច្រឡំជាន់វាឱ្យងា-ប់ ប្រយ័ត្នកើតរោគទាំងអស់នេះមិនដឹងខ្លួន ពិសេសស្ត្រីពពោះ
កន្លាតជាសត្វមួយប្រភេទ ដែលមនុស្សទូទៅមិនចូលចិត្តឡើយ ព្រោះក្រៅពីសត្វដែលកខ្វក់ហើយ ថែមទាំងជាសត្វគួរឱ្យរំខាននៅក្នុងផ្ទះទៀតផង រហូតធ្វើឱ្យម្នាក់ៗរកវិធីកម្ចាត់វាចេញពីក្នុងផ្ទះតាមវិធីផ្សេងៗគ្នា ពោលគឺអ្នកខ្លះបាញ់ថ្នាំសម្លាប់ ចំណែកខ្លះទៀតប្រើវិធីងាយៗជាន់ឈ្លីវាឱ្យងាប់។
តើអ្នកមានដឹងទេថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានប្រកាសថា ការកម្ចាត់សត្វកន្លាតដោយការជាន់ឈ្លីឱ្យវាងាប់ វាពិតជាអាបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់ តាមរយៈវីរុស និង មេរោគផ្សេងៗដែលមាននៅក្នុងខ្លួនវា។
ជាមួយគ្នានោះដែរ សូម្បីតែលោក Doctor. Weerasak Charatchaisri ជំនាញវេជ្ជសាស្រ្តកោសល្យវិច័យនៃសាកលវិទ្យាល័យ Srinakharinwirot ក៏បាននិយាយពាក់ព័ន្ធជុំវិញរឿងនេះដែរ ដោយលោកបានបញ្ជាក់ថា សត្វកន្លាតជាប្រភពមេរោគខ្លាំង ដោយមានពពួកមេរោគទាំងអស់នេះនៅក្នុងខ្លួនវា។
១. កន្លាត ជាប្រភពមេរោគដែលអាចបង្កឱ្យកើតមានជំងឺរាក ប៉េស្ត ជំងឺសើរស្បែក ពិសេស មេរោគក្នុងខ្លួនវាអាចប៉ះពាល់ដល់ផ្លូវដង្ហើមផងដែរ។
២. កន្លាត មានពពួកដង្កូវ និង សត្វល្អិតនៅក្នុងខ្លួនវា ១២ ប្រភេទ ដែលអាចចេញពីខ្លួនវាបង្កឱ្យប៉ះពាល់ដល់សុខភាព។
៣. កន្លាត មានពពួកផ្សិតនៅក្នុងខ្លួនវា ២ ប្រភេទ ដែលជាមូលហេតុអាចបណ្តាលឱ្យអ្នកប៉ះពាលវា មាបជំងឺផ្លូវដង្ហើម និង ជំងឺសើស្បែក។
៤. កន្លាត មានមេរោគ ឬ វីរុសនៅក្នុងខ្លួនវាម្យ៉ាង ដែលអាចប៉ះពាល់ និង ធ្វើឱ្យរលាកថ្លើមបាន។
៥. កន្លាត មានមេរោគ Protozoa ដែលវាមានផលប៉ះពាលខ្លាំងដល់ស្រ្តីមានផ្ទៃពោះ ពោលគឺអាចបង្កឱ្យមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃរហូតពិការបាន ពិសេសថែមទាំងបង្កឱ្យមានរោគរាករូសដូចគ្នា។
គួរបញ្ជាក់ដែរថា ប្រសិនបើមិនចង់ឱ្យមានផលប៉ះពាល់ដល់សុខភាព ឬ កើតមានមេរោគទាំងអស់នេះទេ សូមបញ្ឈប់ការកម្ចាត់កន្លាតដោយការជាន់ឈ្លីនឹងជើង ឬ យកដៃទៅវាយផងដែរ៕