ដល់-ក! គាស់ត្រីខកំប៉ុងប្រុងធ្វើម្ហូប ស្រាប់តែឃើញគេថែមសត្វជីងចក់មួយក្បាលប៉ុនណាណីឱ្យនៅក្នុងកំប៉ុងទៀត
ថ្មីៗនេះ មានស្រ្តីជនជាតិថៃម្នាក់បានទម្លាយរឿងដ៏គួរឱ្យហួសចិត្តរបស់ខ្លួន ដែលបានគាស់កំប៉ុងត្រីខមក ប៉ះចំកំប៉ុងពិសេស ក្រុមហ៊ុនមានថែមសត្វជីងចក់មួយក្បាលឱ្យប៉ុនណាណី។
ស្រ្តីរូបនេះបានឱ្យដឹងថា នាងបានទិញត្រីខកំប៉ុងខាងលើមកពីតូបចាប់ហួយនៅជិតផ្ទះ រួចក៏បានយកទុកនៅផ្ទះសិន។ តាមធម្មតានាងមិនមែនជាមនុស្សចូលចិត្តត្រីខកំប៉ុងអ្វីនោះទេ តែដោយសាតែថ្ងៃមួយកូនៗប្រាប់ថាឃ្លានត្រីខកំប៉ុង ទើបនាងសម្រេចចិត្តថាធ្វើឱ្យកូនៗញ៉ាំ ព្រោះបានទិញមកទុកនៅផ្ទះរួចរាល់ទៅហើយ។
ក្នុងនោះ ដំបូងឡើយនាងបានឆាប៉េងប៉ោះជាមុនសិន បន្ទាប់មកនាងក៏បានគាស់កំប៉ុងត្រី ហើយក៏បានចាក់ចូលចាន ស្រាប់តែឃើញអ្វីម្យ៉ាងចម្លែកនៅក្នុងនោះ ស្រាប់តែឆ្កឹះមើលទៅ តាមពិតជាគឺជាសត្វជីងចក់មួយក្បាល ដែលបានងាប់បាត់ទៅហើយ វាពិតជាធ្វើឱ្យនាងហួសចិត្ត និង ខ្ពើមរអើមជាខ្លាំង។
យ៉ាងណាមិញ ចុងក្រោយនាងក៏បានទម្លាយរឿងនេះទៅកាន់បណ្តាញសង្គម រហូតដល់មានសារព័ត៌មានជាច្រើនចុះមកសម្ភាស ហើយនាងក៏បានទាមទារឱ្យខាងក្រុមហ៊ុនត្រីខកំប៉ុងខាងលើចេញមុខមកបកស្រាយ និង សុំទោសផងដែរ៕