កូនអើយកូន! អាយុទើប ១៣ ឆ្នាំ បែកគំនិតយកម្ជុលរុកចូលបង្ហួរនោម រហូតឈឺនោមចេញឈ-ាម បានហ៊ានប្រាប់ម្តាយ
ថ្មីៗនេះមានរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិចិន អាយុ ១៣ ឆ្នាំម្នាក់ បានយកម្ជុលនៅរុកចូលរន្ធបង្ហួរនោមលេង ដល់ឈឺផ្សា ហើយបាននោមចេញឈាម ទើបហ៊ានប្រាប់ម្តាយ។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះត្រូវឪពុកម្តាយបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីគេចេះតែត្អូញថាឈឺ និង មានចេញឈាមនៅពេលដែលបត់ជើងតូច។ ភ្លាមៗគ្រូពេទ្យបានធ្វើការថតមើល ស្រាប់តែឃើញថានៅក្នុងប្រដាប់បង្ហូរនោមរបស់គេមានវត្ថុមុតស្រួចមួយដើម។ មកដល់ត្រឹមនេះ ក្មេងប្រុសខាងលើទើបហ៊ានសារភាពថា ខ្លួនបានយកម្ជុលទៅរុកចូលក្នុងរន្ធបង្ហួរនោមរបស់ខ្លួនឯងជាង ២ សប្តាហ៍ទៅហើយ។
យ៉ាងណាមិញ ខាងគ្រូពេទ្យបានធ្វើការវះកាត់បានជោគជ័យ រួចក៏បានយកម្ជុលដែលមានប្រវែង ៩ សង់ទីម៉ែត្រចេញពីរន្ធបង្ហូរនោមរបស់ក្មេង។ គ្រូពេទ្យក៏បានបន្ថែមឱ្យដឹងទៀតថា ការដែលញាត់វត្ថុអ្វីមួយទៅក្នុងរន្ធបង្ហូរនោម គឺគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចធ្វើឱ្យមានការឆ្លងមេរោគ និង នោមចេញឈាមបាន ដូច្នេះហើយគួរចៀសវាងទង្វើនេះឱ្យមែនទែន៕