ញុំាសឹងរាល់ដង តិចអត់ដឹងថាឪឡឹកសាច់លឿងមានលក្ខណៈពិសេស ខុសពីឪឡឹកសាច់ក្រហម
ឪឡឹកពណ៌លឿងមានលក្ខណៈដូចទៅនឹងឪឡឹកដទៃទៀតដែរ ខុសតែម្យ៉ាងគឺវាមានពណ៌សាច់លឿង រសជាតិផ្អែមជាងឪឡឹកមានសាច់ពណ៌ក្រហមបន្តិច ។ វាជាប្រភេទឪឡឹកធម្មជាតិម្យ៉ាង ដែលបានប្រែប្រួលហ្សែន និង មានកម្រិតសារធាតុលីកូប៉ែនទាប lycopene ដែលសារធាតុនេះគឺជាសារជាតិពិសេសដូចនៅក្នុងបន្លែ និង ផ្លែឈើមួយចំនួនផងដែរ ដូចជា ប៉េងប៉ោះ និង ឪឡឹកធម្មតាជាដើម ។
ឪឡឹកពណ៌លឿងគេច្រើនដាំដុះ ជាលើកដំបូងនៅក្នុងទ្វីបអាហ្វ្រិក និង ក្រោយមកទៀត វាបានទទួលការពេញនិយម និង ធ្វើការចែកចាយលក់ និង ដាំដុះនៅតំបន់ផ្សេងៗនៅទូទាំងពិភពលោក ។
រសជាតិនៃឪឡឹកពណ៌លឿងមានរសជាតិផ្អែមជាងសាច់ក្រហម គឺផ្អែមមុតដូចទៅនឹងទឹកឃ្មុំដូច្នោះដែរ គឺសាច់ផ្អែមស្ទើរដល់សំបក ។
ឪឡឹកពណ៌លឿងមានលក្ខណៈសម្បត្តិផ្នែកអាហារូបត្ថម្ភជាច្រើន ដូចជា វាមានកម្រិតវីតាមីន A ចំនួន ១៨ ភាគរយ និង វីតាមីន C ប្រមាណជា ២១ ភាគរយ ដែលរាងកាយត្រូវការជាប្រចាំថ្ងៃ ។ ក្នុងទឹកផ្លែឳឡឹកនេះមួយពែង មានកម្រិតកាឡូរីតិចជាង ៥០ កាឡូរី និង មានបរិមាណប៉ូតាស្យូម និង សូដ្យូមកម្រិតមធ្យម ហើយអ្វីដែលសំខាន់គឺវាមានសារធាតុ បេតាការ៉ូទីន និង សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ។
ដូច្នេះប្រសិនបើអ្នកអាចរកផ្លែឪឡឹកនេះមកពិសាបាន វាពិតជាល្អសម្រាប់សុខភាពមិនខាន អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ៖
• ប្រសិនបើអ្នកចង់រក្សាទុក គឺអាចទុកវាបានរយៈពេល ២ សប្តាហ៍ឯណោះ ក្រោយពេលគេបេះវាចេញពីដើម ។
• ឪឡឹកសាច់ពណ៌លឿងនេះ អាចជួយឱ្យសុខភាពល្អ និង ជួយឱ្យអាយុយឺនយូរ នៅពេលយើងទទួលទានវាជាប្រចាំ ។
• ឪឡឹកនេះអាចរក្សាទុកផ្លែទាំងមូលក្នុងទូរទឹកកក បានចាប់ពី ២ ទៅ ៣ សប្តាហ៍ ។
• បន្ទាប់ពីពុះឪឡឹកនេះ អ្នកអាចរក្សាទុកដោយយកថង់ប្លាស្ទិក គ្របផ្នែកខាងក្រៅ និង រក្សាទុកក្នុងទូរទឹកករបាន ៕
ប្រភព៖ organicfacts.net