វាសនាល្អ! បានប្ដីជាសេដ្ឋីឌូបៃ មួយខែៗប្ដីឱ្យលុយចាយជិត ៧ ម៉ឺនដុល្លារ គ្មានធ្វើអីក្រៅពីថែកូន និងតែងខ្លួនដើរផ្សារ
មហាជននៅតាមបណ្តាញសង្គម កំពុងតែមានការច្រណែនមិនតិចឡើយទៅលើជីវិតរបស់ស្រ្តីម្នាក់ ដែលមានប្តីមហាសេដ្ឋីហុចប្រាក់ខែផ្ទាល់ដៃ មួយខែដល់ជិត ៧ ម៉ឺនដុល្លារ ឱ្យចាយជាថ្លៃមើលថែកូននៅផ្ទះ។
ស្រ្តីរូបនេះមានឈ្មោះថា Linda នាងបានរៀបការជាមួយនឹងមហាសេដ្ឋីម្នាក់នៅឯឌូបៃ ព្រមទាំងមានកូនស្រីតូចម្នាក់ផងដែរ។ សម្រាប់កិច្ចការប្រចាំជីវិតនាង គឺនាងនៅតែផ្ទះមើលកូនតូចប៉ុណ្ណោះ មិនបានធ្វើការងារអ្វីឡើយ ដូច្នេះហើយទើបប្តីសំណព្វចិត្តរបស់នាងបានឱ្យប្រាក់ខែលួងចិត្ត រហូតដល់ជិត ៧ ម៉ឺនដុល្លារក្នុងមួយខែឯណោះ។
ក្រោយមកនាងក៏បានជួលមនុស្សឱ្យមកមើលកូនជំនួសវិញ ដោយក្នុងមួយខែអស់ត្រឹម ១ ម៉ឺនដុល្លារប៉ុណ្ណោះ ហើយនាងក៏យកពេលវេលាទៅចាយលុយដែលនៅសល់យ៉ាងសប្បាយចិត្ត គិតទៅគឺវាចំណេញជាងដែលនាងត្រូវមើលខ្លួនឯង ម្យ៉ាងប្តីរបស់នាងក៏នៅតែឱ្យលុយជារៀងរាល់ខែផងដែរ។
ចាប់ពីពេលនោះមក នាងមានពេលចេញចូលហាងប្រ៊េនច្រើនណាស់ នាងមានពេលថែរក្សាសម្រស់ខ្លួនឯង ពោលគឺជីវិតនាងដូចជាព្រះនាងនៅក្នុងរឿង ដែលធ្វើឱ្យមហាជនឃើញហើយពិតជាអត់ច្រណែនមិនបានឡើយ៕
ប្រភព៖ Kapook