(វីដេអូ) សំងំៗ ឧកញ៉ា ខេមរៈ សិរីមន្ត ហោះទៅចិន ស្លៀកឈុតបុរាណកាន់ទង់ជាតិខ្មែរដើរលើភ្នំទឹកកក ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ
ស្របពេលកំពុងមមាញឹកនឹងការសិល្បៈ ថ្មីៗនេះ ក៏បានឃើញសកម្មភាពរបស់កំពូលតារាចម្រៀងប្រុសឧកញ៉ា ខេមរៈ សិរីមន្ត ឆ្លៀតធ្វើដំណើរទៅក្រៅប្រទេស ធ្វើរឿងដ៏គួរឱ្យសរសើរ និង មោទភាពមួយសម្រាប់ប្រទេសកម្ពុជា។
ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពរបស់លោកនៅលើទឹកដីប្រទេសចិន ដែលបានគ្រងឈុតបុរាណខ្មែរលើដើរលើភ្នំទឹកកក Yabuli Ski Resort ផ្ដិតយករូបភាពស្អាតៗ ដើម្បីជួយផ្សព្វផ្សាយនូវវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាឱ្យពិភពលោកបានឃើញបានស្គាល់កាន់តែទូលំទូលាយ។
ការបង្ហោះនោះដែរ កំពូលតារាចម្រៀងរូបនេះ បានរៀបរាប់ថា ៖ «(-7 អង្សា ហាពីង) ដើម្បីផ្សាយវប្បធម៌ និង ទេសចរណ៍ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏យើងនៅតែឆ្លៀតធ្វើបានដែរ I’m from Cambodia Kingdom of Wonder, Happy merry Christmas. We welcome you when you come to visit Cambodia. »៕
សូមទស្សនាវីដេអូខាងក្រោម៖