ក្ដៅៗ! រដ្ឋបាលខេត្ដតាកែវ ប្រកាសបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា និង ឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ ពាក់ព័ន្ធករណីអ្នកជំងឺម្នាក់ស្ល-ា./ប់
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវបានគេយកប្លុងចោលនៅគុម្ពព្រៃ ក្នុងភូមិសាស្ត្រមួយនៃខេត្តតាកែវ ខណៈបើតាមព័ត៌មានបឋមបានឱ្យដឹងថា ករណីនេះគឺមានម្ចាស់គ្លីនិកឯកជនម្នាក់ បានចាក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លាប់ រួចហើយបានដឹកសាកសព និង យកកូនរបស់ជនរងគ្រោះ ដែលមានអាយុជាង ៣ ឆ្នាំ ប្លុងចោល ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ទៅលើករណីខាងលើនេះ ដែលមានជនរងគ្រោះទទួលមរណភាពឈ្មោះ ណាំ ចន្ទ ភេទស្រី រស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ជាលទ្ធផល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និង សកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ប្តីប្រពន្ធ ដើម្បីយកទៅសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ចំពោះករណីនេះ រដ្ឋបាលខេត្តតាកែវ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព ព្រមទាំងថ្កោលទោសចំពោះទង្វើដ៏អមនុស្សធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និង លិខិតបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖