មកមើលរូបសាក់ចំនួន ២០ ដែលអាចធ្វើឱ្យស្នាមលើស្បែក ក្លាយទៅជារូបភាពទាក់ទាញ
ជាទូទៅ មនុស្សយើង ប្រាកដជាមិនសប្បាយចិត្តនោះឡើយ ប្រសិនបើមានស្នាមកើតមានលើខ្លួន ត្រង់កន្លែងណាមួយ ។ មិនថាស្នាមពីកំណើត ឬ ស្នាមដោយសារមានរបួស ដោយគ្រោះថ្នាក់ណាមួយ វាសុទ្ធតែបន្សល់នូវរូបភាពមិនស្រស់ស្អាត នៅលើស្បែក។ អ្នកខ្លះ បានព្យាយាមបិទបាំងស្នាមរបស់ខ្លួន តាមរយៈការស្លៀកសម្លៀកបំពាក់ឱ្យជិតស្នាមនោះ ប៉ុន្តែវាពិតជាពិបាកណាស់ នៅពេលដែលថ្ងៃណាមួយ ចង់ស្លៀកពាក់សម្លៀកបំពាក់ ឬ តុបតែងខ្លួនឱ្យទាន់សម័យ តាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង វានៅតែជារឿងពិបាកដដែល។
ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញជូនមនុស្សចំនួន ២០ នាក់ ដែលជ្រើសរើសការច្នៃប្រឌិត ដោយប្រើប្រាស់ការសាក់រូបភាពប្លែកៗ ពោរពេញដោយភាពរស់រវើក ដើម្បីបិទបាំងស្នាមលើរាងកាយរបស់ពួកគេ បានយ៉ាងទាក់ទាញ។ ចង់ដឹងថា រូបភាពសាក់ទាំងអស់នោះ មានលក្ខណៈទាក់ទាញយ៉ាងណា សូមមើលរូបភាពទាំង ២០ ខាងក្រោមដូចតទៅ៖
ប្រភព៖ Bright Side