បើកទឹកទុកឱ្យពេញៗធុង! ពីម៉ោង ៨ យប់ ដល់ម៉ោង ១២ យប់ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៣ នឹងត្រូវដាច់ទឹកប្រើតាមថ្ងៃកំណត់ទាំងនេះ
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមានខណ្ឌដង្កោ ខណ្ឌសែនសុខ និង ខណ្ឌច្បារអំពៅ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. សង្កាត់ព្រៃវែង ខណ្ឌដង្កោ យប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ១ ទីតាំង នៅលើចិញ្ចើមផ្លូវលេខ២៣៩DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២៤៦DT កែងនឹងផ្លូវលេខ ១៩៩DT ដល់ផ្លូវលេខ ២០៦DT កែងនឹងផ្លូវលេខ ២៣៩DT នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
២. សង្កាត់និរោធ ខណ្ឌច្បារអំពៅ យប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០ មម ចំនួន ១ ទីតាំង នៅលើចិញ្ចើមផ្លូវលេខ ៣៤៩ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីចន្លោះផ្លូវជាតិលេខ ១ ដល់ផ្លូវលេខ ៦៩៧ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៣. សង្កាត់ឃ្មួញ ខណ្ឌសែនសុខ យប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ១ ទីតាំង និង តភ្ជាប់ចុងបំពង់ទំហំ ១១០ មម ចំនួន ១ ទីតាំងនៅលើផ្លូវលេខ ៧៧AK ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៥៤AK ដល់ផ្លូវលេខ ៤១៦K នៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ អាចធ្វើ ឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖