ថ្នាក់រៀនជាច្រើននៅចិន ប្រកាសបិទទ្វារច្រើនថ្ងៃ ក្រោយជំងឺផ្ដាសាយ និង កូវីដផ្ទុះឆ្លងឡើងវិញ
កូនសិស្សថ្នាក់ទី ២ ចំនួន ១០ នាក់ រៀនក្នុងថ្នាក់ជាមួយគ្នា នាតំបន់ Hangzhou ប្រទេសចិន បានតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីសប្ដាហ៍កន្លងទៅ ដែលបង្ខំឱ្យខាងក្រសួងអប់រំក្នុងតំបន់ ត្រូវបិទថ្នាក់រៀននោះចោលរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
ដោយឡែក នៅខាងសៀងហៃឯណោះវិញ ថ្នាក់សាលាបឋមមួយ ក៏ត្រូវបានប្រកាសបិទទ្វារដូចគ្នា ក្រោយកូនសិស្សចំនួន ៤ នាក់ កើតមានជំងឺផ្ដាសាយ និង មួយចំនួនផ្សេងទៀតលេចចេញអាការស្រដៀងគ្នា។
គួរឱ្យដឹងផងដែរថា ករណីឆ្លងជំងឺផ្ដាសាយ និង ការប្រកាសបិទថ្នាក់រៀនជាច្រើន បានកើតមានឡើងក្នុងសាលាផ្សេងៗទៀតពាសពេញខេត្ត Zhejiang ក្រុងប៉េកាំង និង តំបន់ក្បែរក្រុង Tianjin៕