Trending ថ្មី! អ្នកគាំទ្រនាំគ្នាសម្រុកចូល Amazon ទិញកម្ទេចផ្លេកៗតម្លៃជិត ២០ ដុល្លារ លាបមុខលេងស្ទីលតាម Taylor Swift ព្រាត់
កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ កំពូលតារាចម្រៀង Taylor Swift បានបង្ហាញខ្លួនចូលរួមគាំទ្រមិត្តប្រុស Travis Kelce ក្នុងការប្រកួត Chiefs vs Saints។ យ៉ាងណាមិញ អ្វីដែលមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះ គឺការលេងស្ទីលផាត់មុខរបស់តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ ដែលមានការលាបកម្ទេចផ្លេកៗលើមុខធ្វើឱ្យរូបសម្រស់របស់នាងកាន់តែទាក់ទាញខ្លាំងមួយកម្រិតទៀត រហូតអ្នកគាំទ្រជាច្រើននាំគ្នាចង់លេងស្ទីលផាត់មុខតាមទៀតផង។
ជាក់ស្ដែង តាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail បានចេញផ្សាយថា អ្នកគាំទ្រ Taylor Swift ជាច្រើនគឺទាក់ចិត្តខ្លាំងជាមួយការលាបកម្ទេចផ្លេកៗលើមុខនេះជាខ្លាំង រហូតពួកគេនាំគ្នាសម្រុកចូលទៅកម្មវិធី Amazon ដើម្បីទិញកម្ទេចផ្លេកៗតម្លៃ ១៦ ដុល្លារដើម្បីលេងស្ទីលផាត់មុខតាមតារាក្នុងចិត្តរបស់ពួកគេរូបនេះ។
ការផាត់មុខបែបថ្មីរបស់ Taylor Swift នេះកំពុង Trending ខ្លាំងលើបណ្ដាញសង្គម X ដោយអ្នកគាំទ្រជាច្រើននាំគ្នាបញ្ចេញមតិសរសើរ និង ចង់តុបតែងតាមព្រោងព្រាត៕
ប្រភព៖ Dailymail