នៅថៃ ឪពុកបែ./កថ្នាំ ប្រុងយកកូនស្រីទៅបោះចូលក្នុងភ្នក់ភ្លើ/ង ឯម្ដាយស្ទុះស្ទាទៅជួយដូចនាងបដាចារ
ករណីថ្មីមួយនៅប្រទេសថៃ ដែលមានឪពុកជក់ថ្នាំរហូតបាត់សតិ មកដល់ផ្ទះស្រាប់តែចង់យកកូនស្រីទៅបោះចូលក្នុងភ្នក់ភ្លើង អះអាងថាដើម្បីបូជាយញ្ញ មានអីចុងក្រោយត្រូវប៉ូលិសក្របួចជាប់។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះ បានកើតឡើងនៅខេត្តអ៊ុដនថានី ហើយអ្នកដែលប្តឹងប៉ូលិស គឺជាបងស្រី របស់ស្រ្តីជាប្រពន្ធ។ បងស្រីរូបនេះបានរៀបរាប់ឱ្យដឹងថា ប្អូនស្រីរបស់ខ្លួន និងប្តី បានបម្រុងនឹងលែងលះគ្នាកាលពីខែមិថុនា កន្លងទៅនេះ ព្រោះបុរសជាប្តី ផឹកស្រា ជក់ថ្នាំ ហើយតែងតែធ្វើបាបប្រពន្ធកូនជាប្រចាំ។
ខណៈប្រពន្ធកូនបានរត់មកនៅជាមួយខ្លួន ប្តីរូបនេះក៏តាមមកធ្វើបាបទៀត គេបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្យាយាមឆាឆៅគ្រប់ពេលវេលា ដែលធ្វើឱ្យមានការពិបាករស់នៅជាខ្លាំង។ លើសពីនេះទៅទៀត ស្រាប់តែមានថ្ងៃមួយនោះ គេបានមកអុកឡុកក្នុងផ្ទះរបស់ខ្លួន ហើយបានដុតភ្នក់ភ្លើងនៅខាងមុខផ្ទះ រួចក៏ស្រាប់តែរត់ទៅបីកូនស្រីដែលមានវ័យ ១២ ឆ្នាំពីក្នុងបន្ទប់ បម្រុងនឹងយកទៅបោះក្នុងភ្នក់ភ្លើង ដោយអះអាងថា ជាការបូជាយញ្ញឱ្យព្រះអង្គទៀតផង តែជាសំណាងល្អស្រ្តីជាម្តាយក៏បានជួយទាន់។
យ៉ាងណាមិញ ចុងក្រោយខាងប៉ូលិស និង អាជ្ញាធរប្រចាំតំបន់បានចុះទៅឃាត់ខ្លួនបុរសខាងលើនេះបានសម្រេច ហើយកំពុងតែយកទៅសួរនាំ ព្រមទាំងនឹងដំណើរនីតិវិធីទៅតាមផ្លូវច្បាប់ ជាពិសេសគឺរឿងជក់ថ្នាំញៀន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ AmarinTV