Dan ឆ្លើយភឹងៗ រឿងអ្នកគាំទ្រសួរថា ធ្វើម៉េចបានរៀបការហើយនៅតែស្រឡាញ់គ្នាដូចថ្ងៃផ្តើមដំបូង
មកទល់ពេលនេះ តារាប្រុស Dan Worrawech និង ភរិយារូបស្រស់បានចាប់ដៃគ្នាសាងជីវិតស្វាមីភរិយាស្របច្បាប់អស់រយៈពេលជាច្រើនខែមកហើយ ពិសេសតាំងពីថ្ងៃចាប់ដៃគ្នាដំបូងរហូតមកទល់ពេលនេះ អ្នកទាំងពីរកាន់តែរីករាយ និង ផ្អែមល្ហែមលើសដើម រហូតធ្វើឱ្យមហាជនលួចច្រណែនស្ទើរព្រាត។
លើសពីនេះទៅទៀតនោះ ទន្ទឹមនឹងជីវិតគូកំពុងតែរីករាយ ស្រាប់តែមានអ្នកគាំទ្រមិនតិចនាក់ឡើយបានបោះសំណួរយ៉ាងចាក់ដោតទៅកាន់ Dan Worrawech ដោយម្នាក់ៗសួរថា តើធ្វើបែបណាឱ្យជីវិតគូស្រឡាញ់គ្នាដូចថ្ងៃចាប់ផ្តើម ដូចជាគូរបស់ Dan Worrawech និង ភរិយាទៅ?
យ៉ាងណាមិញ ភ្លាមនោះតារាប្រុស Dan Worrawech បានឆ្លើយតបដោយឥតលាក់បាំងថា ប្រសិនបើចង់ឱ្យក្តីស្រឡាញ់ផ្អែម និង ស្រឡាញ់គ្នាដូចថ្ងៃផ្តើមដំបូង គឺយើងត្រូវចេះមើលថែ ថ្នាក់ថ្នម ប្រសិនបើវាមានស្នាមអ្វីមួយ យើងត្រូវតែជួសជុលភ្លាមៗ ដូច្នេះក្តីស្រឡាញ់ក៏ដូចគ្នា ត្រូវការភាពថ្នាក់ថ្នមមើលថែស្រឡាញ់យកចិត្តទុកដាក់ទើបក្តីស្នេហ៍ និង ភាពផ្អែមល្ហែមមិនសាបសូន្យ៕