(វីដេអូ) គឹម លីហ្សា នៅតែយំដង្ហើយហៅ កៅ សីហា ព្រោះអនុស្សាវរីយ៍ច្រើនពេកធ្វើចិត្តទទួលយកការពិតមិនបាន
ចំពោះមរណភាពរបស់អ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងដ៏ល្បីលោក កៅ សីហា មកដល់ពេលនេះ មហាជនលើបណ្ដាញសង្គម ជាពិសេសសិល្បករសិល្បការិនីជាច្រើន នៅតែបន្តបង្ហោះរូបភាព និង សាររំលែកទុក្ខភ្ជាប់ជាមួយក្ដីស្រណោះអាល័យចំពោះរូបលោក។
ជាមួយគ្នានេះ គេឃើញថាមានអ្នកក្នុងរង្វង់សិល្បៈជាច្រើន បានបង្ហោះចែករំលែកបង្ហាញនូវស្នាដៃពេញដោយទេពកោសល្យ ក៏ដូចជាអនុស្សាវរីយ៍ល្អរបស់ដឹកនាំសម្ដែងរូបនេះ ដែលបន្សល់ត្រឹមតែរូបភាព និង ស្នាមញញឹមក្នុងចិត្តអ្នកសិល្បៈ។
ក្រឡកមើលហ្វេសប៊ុករបស់តារាស្រី គឹម លីហ្សា វិញ ដែលជាតារាសម្ដែងស្រីរាប់អានស្និទ្ធស្នាលជាមួយលោក កៅ សីហា ខ្លាំង នៅតែបង្ហោះរូបភាពភ្ជាប់ជាមួយសារពេញដោយក្ដីអាល័យ និង រំជួលចិត្តខ្លាំង បង្ហាញពីអនុស្សាវរីយ៍ជាច្រើនជាមួយលោកមិនអាចបំភ្លេច និង មិនទាន់ទទួលយកបានចំពោះការបាត់បង់មនុស្សល្អរូបនេះក្នុងជីវិតនាង។
ក្នុងនោះ អ្នកនាង គឹម លីហ្សា បានបង្ហោះរូបភាព ក៏ដូចជាវីដេអូដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ ដែលបានរៀបរាប់ជាបន្តបន្ទាប់ថា ៖ «មិនអស់ចិត្តទេមីកាចាស់បងអើយ ធ្វើឱ្យខ្ញុំយំធ្វើអី មកវិញមក កៅ សីហា», «ពាក្យដែលចូលចិត្តញ៉ោះខ្ញុំ ( កាយួន ) កៅ សីហា ទៅលឿនម្ល៉េះ», «ទៅឱ្យបានសុខណាមីកាចាស់បង កៅ សីហា មានជាតិក្រោយជួបគ្នាទៀតណា», «សល់ត្រឹមអនុស្សាវរីយ៍ដែលចងចាំមិនអាចភ្លេចបាន មីកាចាស់បងអើយ ហេតុអីបានទៅចោលពួកយើង កៅ សីហា»៕
សូមទស្សនាវីដេអូខាងក្រោម៖