មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ រៀបចំព្រឹត្តិការណ៍ពិព័រណ៍សុខភាព ឆ្នាំ ២០២២ នៅកម្ពុជា
ភ្នំពេញ ប្រទេសកម្ពុជា ៖ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់ពិភពលោក បានរៀបចំពិព័រណ៍សុខភាព ឆ្នាំ ២០២២ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នាសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃ «អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត» សម្រាប់សុខភាពសមាជិកគ្រួសារទាំងអស់។
ពិព័រណ៍សុខភាពឆ្នាំ ២០២២ គ្របដណ្តប់លើប្រធានបទជាច្រើនដែលត្រូវបានលើកយកមកពិភាក្សា ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដែលមានបទពិសោធន៍យូរឆ្នាំទាក់ទិននឹងសុខភាព គ្រួសារ។
ក្រុមការងារ Bumrungrad ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការរៀបចំឲ្យមានពិព័រណ៍សុខភាពឆ្នាំ ២០២២ នេះ។ លោកវេជ្ជបណ្ឌិត Dr. Nipat Kulabkaw ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម រួមនឹងក្រុមការងារ បានរៀបចំឲ្យមានជាបទបង្ហាញជាច្រើនពីសំណាក់ក្រុមអ្នកជំនាញផ្នែកសុខភាព។ លោកវេជ្ជបណ្ឌិត Somsri Pitukkijronnakorn ឯកទេសសម្ភព-រោគស្ត្រី និង ជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រមាតា និង ទារក បង្ហាញគ្រប់ទិដ្ឋភាពនៃការថែទាំសុខភាពសម្រាប់ការមានផ្ទៃពោះ រួមទាំងការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ដោយ សារតែអសមត្ថភាពមាត់ស្បូន និង ការសម្រាលកូនមិនទាន់គ្រប់ខែជាដើម។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត Wattanaphol Phipathananunth គ្រូពេទ្យឯកទេសជំងឺបេះដូង ក៏បានចូលរួមចែករំលែកចំណេះដឹង និង បទពិសោធក្នុងការព្យាបាលជំងឺបេះដូងផងដែរ។ លោកវេជ្ជបណ្ឌិត Pakpilai Thavisin ឯកទេសឱសថប្រឆាំង និង បង្ការភាពចាស់ មកពីមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife បានចែករំលែកអំពីវិធីធ្វើឱ្យមានសុខភាពល្អពីខាងក្នុងរាងកាយ។
អ្នកនាង ឱក សុគន្ធកញ្ញា ដែលសម្រាលបានកូនប្រុសឈ្មោះ Charlie នៅមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បាននិយាយថា ៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏មានសារសំខាន់នេះ។ ខ្ញុំអាចនិយាយបានថា បំរុងរ៉ាត់ គឺជាមន្ទីរពេទ្យដ៏ល្អបំផុតមិនធ្លាប់មានសម្រាប់រូបខ្ញុំ។ កូនខ្ញុំ និង ខ្ញុំ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះប្រកបដោយទំនុកចិត្ត និង គុណភាពខ្ពស់បំផុត។ ដូច្នេះ ខ្ញុំក៏មានសេចក្តីរីករាយណាស់ដែរដោយខ្ញុំសូមណែនាំដល់ស្ត្រីទាំងឡាយនៅកម្ពុជាដែលកំពុងពពោះ ឬ មានគម្រោងចង់បានបុត្រ សូមជ្រើសរើសយកមន្ទីរពេទ្យ បំរុងរ៉ាត់ ចុះ ប្រាកដជាមិនខកបំណងរបស់លោកអ្នកឡើយ»។
ក្រៅពីកិច្ចពិភាក្សា និង វេទិកាទាំងអស់ខាងលើ បំរុងរ៉ាត់ ក៏បានរៀបចំកម្មវិធីកម្សាន្តសម្រាប់អ្នកចូលរួមទាំងអស់ផងដែរ រួមមាន ៖ ការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗ នៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី fashionshow ។ ម៉ូឌែលតូចៗទាំងអស់ សុទ្ធតែកើតនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់។
កញ្ចប់សេវាកម្មពិសេស និង ការផ្តល់ជូនជាច្រើននឹងមានផ្តល់ជូនសម្រាប់អ្នកចូលរួមទាំងអស់។ សូមចូលរួមយុទ្ធនាការ Bumrungrad Baby 2022 ដើម្បីទទួលបានកាដូយ៉ាងស្រស់ស្អាត និង បណ្ណបញ្ចុះតម្លៃពិសេសជាច្រើន។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ លោកអ្នកគ្រាន់តែកក់ប្រាក់ចំនួន 50 000 បាត ឲ្យបានមុនខែសម្រាលបុត្រជាការស្រេច។ តម្លៃប្រាក់កក់ពេញចំនួន 50 000 បាតនេះ អាចកាត់ចេញពីតម្លៃកញ្ចប់សម្រាលបាន។ បន្ថែមលើនេះទៀត ក៏មានការបញ្ចុះតម្លៃ 20% លើកញ្ចប់ពិនិត្យសុខភាព និង ការបញ្ចុះតម្លៃ 10% លើការពិនិត្យហ្សែនសម្រាប់ហានិភ័យនៃជំងឺបេះដូង និង មហារីកផងដែរ។
លើសពីនេះ បំរុងរ៉ាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការិយាល័យតំណាងទាំង ៣ (Referral Offices) ប្រចាំនៅកម្ពុជា សម្រាប់កិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ។ ការផ្តល់សេវាដោយមិនគិតថ្លៃរបស់ការិយាល័យតំណាងរួមមាន ៖ ការជួយអ្នកជំងឺកម្ពុជាឱ្យទទួលបានផែនការព្យាបាល ការប៉ាន់ប្រមាណតម្លៃ និង ការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់បំរុងរ៉ាត់៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ ៖ www.bumrungrad.com
អំពីមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់
មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រៀបចំពិព័រណ៍សុខភាពជាលើកទីពីរដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ – អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត។ បំរុងរ៉ាត់ សូមគោរពអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ស្វែងយល់អំពីស្ថានភាពវេជ្ជសាស្ត្រដ៏ទំនើប ចាប់ពីការពិនិត្យសុខភាពជាមូលដ្ឋាន រហូតដល់ការព្យាបាលជំងឺរ៉ាំរ៉ៃ និង នីតិវិធីផ្សេងៗទៀត។
បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺ បំរុងរ៉ាត់ បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ជារៀងរាល់ឆ្នាំ តែងតែព្យាបាល និង យកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,១ លាននាក់មកពីជាង ១៩០ ប្រទេស រួមទាំងកម្ពុជាផងដែរ។ បំរុងរ៉ាត់ ជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលមានការទទួលស្គាល់គុណភាពពីសំណាក់គណៈកម្មាធិការរួមអន្តរជាតិយ៉ាងត្រឹមត្រូវ US-based Joint Commission International (JCI) ដែលស្ថាប័ននេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បំរុងរ៉ាត់ ត្រូវបានចាត់ថ្នាក់ជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសថៃ 2 ឆ្នាំជាប់ៗគ្នាដោយ Newsweek និង ជាមន្ទីរពេទ្យថៃតែមួយគត់នៅក្នុងបញ្ជីមន្ទីរពេទ្យល្អបំផុតលើពិភពលោកឆ្នាំ ២០២២៕