ធ្លាប់តែមានលុយហ៊ឺហា ពេលនេះ Anna ធ្លាក់ខ្លួនគ្មានលុយសូម្បីទិញបាយហូប ដល់ថ្នាក់រត់ទៅពឹងវត្ត
មានប្រិយមិត្តខ្លះ ច្បាស់ជាកើតក្តីងឿងឆ្ងល់ជាក់ជាពុំខាន ចំពោះការបាត់មុខរបស់តារាសម្ដែងភេទទី ៣ នាង Anna ដែលជាមិត្តសម្លាញ់របស់តារាស្រី Tangmo Nida ព្រោះថាធ្លាប់តែឃើញនាង បង្ហាញខ្លួននៅលើបណ្ដាញសង្គមនានា និង កញ្ចក់ទូរទស្សន៍បែបជីវិតហាយសូរ តែពេលនេះបែរជាស្ងាត់ឈឹងមិនដឹងដំណឹងទៅវិញ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីតារាសម្ដែងស្រីរូបនេះ នាងបានទម្លាយថា ៖ «នាងមិនបានបាត់មុខទៅណាឡើយ គ្រាន់តែនាងមិនបានសម្ដែងដូចមុនហើយត្រឡប់មកធ្វើវីដេអូ Tik Tok វិញ។ ខណៈនេះ ជីវិតនាងគឺធ្លាក់ខ្លួនដុនដាបមែន មិនមានលុយចាយឡើយ។ បើនិយាយពីលុយពីកម្មវិធី Tik Tok វិញបានខ្លះតែរាងយឺតយ៉ាវបន្តិច»។
លើសពីនោះ នាងក៏បានទម្លាយពីផលលំបាកផ្សេងៗទៀតថា ៖ «ពេលខ្លះខ្វះលុយខ្លាំងដ ល់ថ្នាក់គ្មានលុយបង់ទឹកភ្លើង តែសំណាងរដ្ឋមិនបានផ្តាច់ ហើយបើថ្ងៃខ្លះរកតែលុយហូបបាយគ្មានឡើយដល់ថ្នាក់ទៅហូបបាយនៅវត្ត និង សុំវត្តស្នាក់អាស្រ័យក៏មាន»៕