ពេញចិត្តទេ? គោលការណ៍ថ្មី សិស្សពិការទូទាំងប្រទេស រៀនបរិញ្ញាបត្រមិនបង់លុយ ១០០%
ក្រសួងលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក...) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដែលបានផ្ដល់អាហារូបករណ៍ ដូចមានក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា ចេញផ្សាយនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៩ នេះ ។
តាមសេចក្ដីជូនដំណឹងឱក្យដឹងថា ជារៀងរាល់ឆ្នាំក្រសួងតែងផ្ដល់អាហារូបករណ៍ដល់សិស្សទូទៅ សិស្សអាទិភាពនារី សិស្សក្រីក្រ សិស្សនៅតំបន់ជួបការលំបាក និង សិស្សជាប់ចំណាត់ថ្នាក់ពូកែទូទាំងប្រទេស ។ ដោយឡែកសម្រាប់ឆ្នាំសិក្សា ២០១៩ ២០២០ ក្រសួងលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក...) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង ។
សម្រាប់ព័ត៌មានលម្អិតសូមមើលក្នុងសេចក្ដីជូនដំណឹងខាងក្រោម ៖
អត្ថបទ ៖ រាជ