នាយកសាលាមហាព្រហ្ម ត្រូវពលរដ្ឋព្រួតធ្វើទារណកម្មជាន់ក្បាល ចងស្លាបសេក ហើយមេភូមិបញ្ឆេះថា វាយឱ្យស្លាប់ទៅ
មានការភ្ញាក់ផ្អើកយ៉ាងខ្លាំងនៅបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាយកសាលាមហាព្រហ្ម មានគណនីហ្វេសប៊ុកឈ្មោះថា គ្រូស្រៀង មហាព្រហ្ម ត្រូវបានពលរដ្ឋជាអ្នកលក់ដូរតាមរោងល្ខោន ព្រួតវាយជាន់ក្បាល ចងស្លាបសេក ហើយថែមទាំងត្រូវបានមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតបញ្ឆេះថា វាយឱ្យងាប់ទៅ ។ តាមគណនីហ្វេសប៊ុកនាយកសាលារូបនេះបានរៀបរាប់ថា ៖
នេះឬតម្លៃគ្រូបង្រៀន!
សូមបងប្អូនជួយshareម្នាក់មួយមក
នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ)នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។
ជនល្មើសជាច្រើនបានរួចខ្ញួន ឯខ្ញុំក្លាយជនមានកំហុសនិងដេកពេទ្យយ៉ាងកម្សត់។តើខ្ញុំខុសអី គ្រាន់តែការពារទ្រព្យសម្បត្តិសាលា ហេតុអីក៏ពួកគេមិនយល់បែរជាមកប្រមាថខ្ញុំដូចសត្វធាតុ ខ្ញុំឈឺចាប់ណាស់!
គេវាយនាយកសាលាម្នាក់ទាំងហ្វូង យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ចុងក្រោយបានពូធី គាត់ដូរចិត្តមកជួយខ្ញុំក្នុងហ្វូងមនុស្សវិញ កុំអីប្រហែលស្លាប់ព្រោះមានទាំងកាំបិត និងដែកបំពង់ទីបផង ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។
យ៉ាងក្រុមការហារយើងខ្ញុំនឹងទំនាក់ទំនងទៅកាន់លោកនាយកដើម្បីបំភ្លឺកាន់តែច្បាស់ ៕
អត្ថបទ ៖ រាជ