គ្រូគណិតឆ្នើមប្រចាំស៊ីសុវត្ថិ ប្រាប់វិធីសាស្ត្រ ចំពោះសិស្សខ្សោយគណិត ឱ្យប្រឡងបាក់ឌុបបានមួយជាប់
គណិតវិទ្យាអាចនិយាយបានថា មិនមែនសិស្សគ្រប់គ្នាសុទ្ធតែអាចរៀនចាប់បាន និង អាចដោះស្រាយលំហាត់បានល្អ អាចយកពិន្ទុបាននោះទេ ។ សិស្សខ្លះទោះខំប្រឹងប្រែងយ៉ាងណាក៏នៅតែតាមមិនទាន់ ដែលអាចបណ្ដាលមកពីកត្តផ្សេងៗជាច្រើន ។ គណិតវិទ្យា ជាមុខវិជ្ជាដ៏សំខាន់បំផុត ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយសិស្សានុសិស្សដែលខ្សោយមុខវិជ្ជានេះពិតជាមានការព្រួយបារម្ភជាខ្លាំង ។
ខាងក្រោមនេះជាការបង្ហើបពីគន្លឹះសិក្សា និង ការត្រៀមទុកមុនចំពោះសិស្សខ្សោយគណិត ពីលោកគ្រូ រ៉ន សារិទ្ធ បង្រៀនមុខវិជ្ជាគណិតវិទ្យា សម្រាប់សិស្សទី១២ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ។ សូមទស្សនាវីដេអូ ៖
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ