ចាប់ពីថ្ងៃនេះទៅ សូមឈប់សរសេរ ឬ អានពាក្យ Chat ថា ឆាត ត្រូវប្រើពាក្យ «ឈែត»
រាប់សិបឆ្នាំកន្លងមកមនុស្សគ្រប់គ្នាតែងអាន ឬ សរសេរពាក្យ «Chat» ក្នុងសូរសៀងជាភាសាខ្មែរថា «ឆាត» ដែលសំដៅទៅលើកិច្ចសន្ទនាគ្នាតាមសារអេឡិចត្រនិកផ្សេងៗដូចជា Messager, Telegram, Line, WhatsApp និងបណ្ដាញទំនាក់ទំនងផ្សេងៗទៀត ។ ដោយឡែកចាប់ថ្ងៃតទៅ ក្រុមប្រឹក្សាភាសាជាតិបានសម្រេចជាឯកច្ឆន្ទឈប់ឱ្យប្រើ «ឆាត» ហើយត្រូវមកអាន ឬ សរសេរថា «ឈែត» វិញទើប ត្រឹមត្រូវទៅតាមសូរសៀងដើមរបស់គេ ។ ការសម្រេចឱ្យប្ដូរទម្លាប់អាន ឬ សរសេរ «ឆាត» មក «ឈែត» វិញនេះ ដើម្បីឱ្យត្រូវតុងភាសាអង់គ្លេស ។
មិនមែនការបញ្ជាក់ណាមួយពីក្រុមប្រឹក្សាភាសាជាតិចំពោះការខ្វល់ខ្វាយនឹងពាក្យខ្លីមួយនេះឡើយ ។ កន្លងមកការប្រើភាសាខ្មែរ ក្នុងការទំនាក់ទំនងក៏មានកម្ចីភាសាពីបរទេសជាច្រើនដែរដូចជា ៖ ពាក្យម៉ូតូ កុំព្យូទ័រ ឡាន មេក្រូ ស៊ីក្លូរ អនឡាញ ជាដើម ៕