រង្វាន់សិស្សនិទ្ទេស A នៅខេត្តទាំង ៤ នេះត្រូវស្តុកទុកទៅឆ្នាំក្រោយហេីយ
ខណៈពេលដែលលទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិបានចេញជាផ្លូវការ ដោយក្រសួងយុវជននិងកីឡា បានឱ្យដឹងថាសិស្សដែលជាប់និទ្ទេសA សរុបមានចំនួន៤៤៣នាក់ មកពីបណ្តាខេត្តចំនួន រាជធានី ២១ ។ ក្នុងនោះខេត្តចំនួន៤ គ្មានបេក្ខជនជាប់់និទ្ទេសAឡើយគឺ ខេត្តកែប ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។ ដូច្នេះមានន័យថា រង្វាន់លើកទឹកចិត្តដែលខេត្តនីមួយៗ ត្រៀមទុកសម្រាប់សិស្សនិទ្ទេសA នឹងត្រូវស្តុកទុកទៅឆ្នាំក្រោយហើយ ។