ការសិក្សាថ្មី! មនុស្សប្រុសភាគច្រើន ចាប់អារម្មណ៍លើស្រីៗមានចំណុចពិសេស ៧ យ៉ាងនេះ
ថ្មីៗនេះ វែបសាយបរទេស ដែលមានឈ្មោះ Speeli បានចុះផ្សាយ ពីចំណុចពិសេសទាំង ០៧ យ៉ាងរបស់មនុស្សស្រី ដែលមានភាពទាក់ទាញពីសំណាក់បុរសៗ។ ក្នុងនោះមានចំណុចដូចជា៖
១. បបូរមាត់ពេញ
ជាទូទៅ បុរសតែងតែចាប់អារម្មណ៍ទៅលើស្ត្រីដែលមានបបូរមាត់ពេញ ព្រោះពួកគេយល់ឃើញថា នេះជាសញ្ញាបញ្ជាក់ថាស្ត្រីមានសុខភាពល្អ។
២. មុខស៊ីមេទ្រី
ទាំងបុរស និងស្ត្រី នៅពេលដែលមានទម្រង់មុខស៊ីមេទ្រី គឺជាចំណុចដែលមានភាពទាក់ទាញខ្លាំង។ ជាក់ស្ដែង មុខមនុស្សស្រីដែលស៊ីមេទ្រីបែប ផ្នែកខាងស្តាំ ស្រដៀងនឹងផ្នែកខាងឆ្វេង នោះគឺកាន់តែមានភាពទាក់ទាញ។
៣. ចិញ្ចើមស្តើង
ជាទូទៅ បុរសៗ តែងតែចាប់អារម្មណ៍ចំពោះស្ត្រីទាំងឡាយណា ដែលមានទម្រង់ ចិញ្ចើមស្តើង។
៤. ភ្នែកធំ
ជាទូទៅ ភ្នែកធំ ធ្វើឱ្យមុខមនុស្សស្រីកាន់តែដូចមុខក្មេង។ មិនតែប៉ុណ្ណោះ អ្នកដែលមានភ្នែកធំ ត្រូវបានគេជឿថា ជាមនុស្សវិជ្ជមាន និងមានចិត្តល្អ។
៥. ច្រមុះតូច
ច្រមុះតូច ត្រូវបានគេចាត់ទុកថា ជាសញ្ញានៃភាពជាស្ត្រី។ ជាក់ស្ដែង ច្រមុះមនុស្សស្រីកាន់តែតូច មុខរបស់គេកាន់តែមានភាពទាក់ទាញ។
៦. សក់ទន់រលោង
ជាទូទៅ ស្ត្រីដែលមានសក់ទន់រលោង ត្រូវបានគេរកឃើញថា មានភាពទាក់ទាញ។ ក្នុងនោះ សក់វែងធ្វើឱ្យមនុស្សស្រីមើលទៅកាន់តែទាក់ទាញសម្រាប់បុរស ព្រោះវាជាសញ្ញានៃសុខភាពល្អ។
៧. កតូច
ជាទូទៅ បុរសតែងចូលចិត្តមនុស្សស្រី ដែលមានរូបរាងស្ដើង ឬ មិនលើសទម្ងន់។ ជាក់ស្ដែង ការកើនឡើងនៃទម្ងន់ តែងធ្វើឱ្យមុខធំទូលាយពេក និង កប្រែទៅជាក្រាស់ធំ អាចជាទីមិនសូវទាក់ទាញចិត្ត៕