ល្បីថាអ្នកកើតចំថ្ងៃចន្ទសម្តីផ្អែមស្មោះស្នេហ៍ ពិតដូចគេថាឬអត់? តស់មកដឹងនិស្ស័យពិតអ្នកកើតចំថ្ងៃចន្ទទាំងអស់គ្នា!
ចំពោះថ្ងៃទាំង ៧ មានថ្ងៃចន្ទ អង្គារ ពុធ ព្រហ សុក្រ សៅរ៍ អាទិត្យ អាចប្រាប់ពីអត្តចរិត និង និស្ស័យរបស់មនុស្សយើងម្នាក់ៗដែលកើតចំថ្ងៃទាំងនោះបានថា តើអ្នកជាមនុស្សបែបណា ឬ មានបុគ្គលិកលក្ខណៈ និង និស្ស័យយ៉ាងណា?
យ៉ាងណាមិញ ម្តងនេះ «ប្រជាប្រិយ» នឹងលើកយកមនុស្សដែលកើតចំថ្ងៃចន្ទមកនិយាយ ថាតើពួកមានអត្តចរិត និង និស្ស័យបែបណា? តាមការបង្ហាញ មនុស្សកើតថ្ងៃចន្ទគឺជាមនុស្សដែលមានភាពទាក់ទាញខ្ពស់ សម្ដីពីរោះ ហើយតែងចូលចំណោមគេឯងបានយ៉ាងល្អ និង កាន់តែពូកែនោះគឺការបញ្ចុះបញ្ចូលនេះតែម្ដង ព្រោះជាមនុស្សដែលមានសម្ដីផ្អែមពីរោះស្រាប់នេះ ពួកគេពូកែក្នុងការបញ្ចុះបញ្ចូលផងដែរ។
លើសពីនេះ អ្នកដែលកើតចំថ្ងៃចន្ទ ក៏ជាមនុស្សឆាប់មានមនោសញ្ចេតនាចំពោះមនុស្សជុំវិញខ្លួន ហើយចូលចិត្តតាមមិត្តភក្តិ ដោយមិនសូវចូលចិត្តបដិសេធឡើយ រីឯក្នុងរឿងស្នេហាវិញអ្នកដែលកើតក្នុងថ្ងៃចន្ទ ពួកគេជាមនុស្សម្នាក់ដែលស្រឡាញ់អ្នកណាហើយគឺស្រឡាញ់អស់ពីចិត្ត ព្រមទាំងផ្ដល់ភាពសំខាន់ និង ការលះបង់ខ្លាំងណាស់សម្រាប់ស្នេហារបស់ខ្លួន៕