ពិតអត់? គេថាអ្នកស្រឡាញ់ពណ៌សមានទឹកចិត្តល្អ ទន់ភ្លន់ ចូលចិត្តសាមញ្ញៗ ឯរឿងស្នេហាវិញមើលថែដៃគូបានល្អណាស់
ប្រិយមិត្តប្រាកដជាបានដឹងរួចមកពីអំពីអត្តចរិត ឬ និស្ស័យរបស់អ្នកនិយមចូលចិត្តពណ៌ខ្មៅ ថ្ងៃនេះ «ប្រជាប្រិយ» យើងនឹងលើកយកអំពីអត្តចរិត ឬ និស្ស័យរបស់អ្នកនិយមពណ៌សវិញម្ដង ថារវាងអ្នកចូលចិត្តពណ៌ខ្មៅ និង ពណ៌សមានភាពខុសគ្នាយ៉ាងណា ហើយចំពោះអ្នកចូលចិត្តពណ៌សជាមនុស្សប្រភេទណាក្នុងរឿងស្នេហា។
បើនិយាយពីពណ៌សប្រៀបដូចជាភាពស្អាតស្អំ ឬ បរិសុទ្ធ ជាដើម ហើយសម្រាប់អ្នកចូលចិត្តពណ៌មួយនេះក៏មិនខុសគ្នានោះដែរ ពួកគេជាមនុស្សដែចូលចិត្តមានភាពស្រស់ស្អាត សាមញ្ញ ហើយជាមនុស្សទន់ភ្លន់ និង មានទឹកចិត្ត ព្រមទាំងមានភាពជឿជាក់ចំពោះគំនិត និង ការគិតរបស់ខ្លួនឯងផងដែរ។
ចំពោះរឿងស្នេហាវិញ អ្នកដែលចូលចិត្តពណ៌សអាចនឹងមានភាពជាម្ដាយនៅក្នុងខ្លួន ដែលសំដៅទៅលើការងារផ្ទះ មិនថាមនុស្សស្រី ឬក៏ប្រុសនោះទេ អាចជាមនុស្សពូកែធ្វើម្ហូបអាហារ ជាពិសេសនោះចូលចិត្តមើលថែ និង យកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន ហើយបើសិនជាមនុស្សដែលគេស្រឡាញ់ទៀតគឺកាន់តែមើលថែបានល្អថែមទៀត៕