ការងារ ១០ ជំនាញ កំពុងត្រូវប៉ាន់ក្នុងសម័យឌីជីថល អង្គុយក្នុងម៉ាស៊ីនត្រជាក់បានប្រាក់ខែខ្ពស់ ហើយមានមុខមាត់ក្នុងសង្គម
នាសម័យកាលបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល និង បណ្តាញអ៊ីនធឺណែត បានក្លាយជាកម្លាំងចលករបង្កើននូវផលិតកម្មការងារ ពាណិជ្ជកម្ម ទំនាក់ទំនង និង កំណើនសេដ្ឋកិច្ចក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះគេសង្កេតឃើញថា ការងារឌីជីថលមួយចំនួន បានផ្ដល់ប្រាក់កម្រៃខ្ពស់ក្នុងការបំពេញការងារ ខណៈការងារប្រភេទនេះ មានភាពបត់បែន ងាយស្រួល ប្រសិនបើលោកអ្នកមានជំនាញច្បាស់លាស់ទៅលើវា និង មានភាពច្នៃប្រឌិតខ្ពស់។
ដូច្នេះហើយ ថ្ងៃនេះយើងសូមលើកយកនូវ ការងារ ១០ ជំនាញ កំពុងត្រូវប៉ាន់ក្នុងសម័យឌីជីថល អង្គុយក្នុងម៉ាស៊ីនត្រជាក់ ទទួបានប្រាក់ខែខ្ពស់ ហើយមានមុខមាត់គេស្គាល់ច្រើនក្នុងសង្គម ដែលជំនាញទាំងនោះមានដូចជា ៖
១. អ្នកផលិតមាតិកា (Content Creator)
២. អ្នកទីផ្សាឌីជីថល (Digital Marketing)
៣. អ្នកនិពន្ធធុរកិច្ច (Copy Writer)
៤. អ្នកសរសេរព័ត៌មាន (Reportor)
៥. អ្នកកាត់តវីដេអូ (Video Editor)
៦. អ្នករចនាក្រាហ្វិក (Graphic Designer)
៧. អ្នករចនាវេបសាយ (web Developer)
៨. អ្នកបង្កើតកម្មវិធីទូរស័ព្ទ (Mobile app development)
៩. អ្នកថតរូប (Photographer)
១០. អ្នកថតវីដេអូ (Camera Man)