ពិតអត់? អ្នកកើតចំខែមីនាតែងមានចិត្តអាណិត និង ជួយអ្នកដទៃច្រើនជាងខ្លួនឯង ទោះពិបាកដល់ខ្លួនក៏ហ៊ានលះបង់ដែរ
នៅក្នុងចំណោមខែទាំង ១២ អាចនិយាយបានថាអ្នកដែលកើតក្នុងខែមីនា គឺមានចិត្តអាណិតអាសូរគេឯងខ្លាំងណាស់ រហូតពេលខ្លះមិនបានគិតពីខ្លួនឡើយ ឱ្យតែបានជួយដល់អ្នកដទៃ មិនថាគ្រួសារ មិត្តភក្តិទេ សូម្បីតែអ្នកដែលមិនស្គាល់គ្នាក៏ដោយ ឱ្យតែលំបាកជាងខ្លួនទោះមានតិចក៏ហ៊ានលះបង់ឱ្យគេដែរ។
ជាការពិតណាស់ អ្នកដែលកើតក្នុងខែមីនាភាគច្រើនគឺមានអត្ថចរិត និង និស្ស័យដូចដែលបានរៀបរាប់ខាងលើ ហើយក៏ជាមនុស្សម្នាក់ដែលងាយនឹងចុះចំណោមគេបានយ៉ាងលឿន ម្យ៉ាងទៀតពួកគេចូលចិត្តសង្កេតពីមនុស្សជុំវិញខ្លួនថែមទៀត។
ចំណែកក្នុងទំនាក់ទំនងស្នេហារបស់អ្នកកើតក្នុងខែមួយនេះវិញ អាចថាជាស្នេហាបែបស្ងៀមស្ងាត់ៗ ឬ ជាទំនាក់ទំនងបែបចាស់ទុំ ហើយបើទោះជាមានស្នេហាក៏ដោយ តែពួកគេនៅតែទទួលបានអារម្មណ៍ថាឯកាដដែល។
លើសពីនេះ ពួកគេអាចនឹងមានស្នេហាលឿន ឬ រកឃើញមនុស្សដែលខ្លួនស្រឡាញ់បានងាយ ដោយសារតែអារម្មណ៍របស់ពួកហាក់ខ្វះភាពកក់ក្ដៅ ដូចនេះអ្នកដែលកើតក្នុងខែមីនាមិនសូវបានគិតដិតដល់នោះទេ បើមានអ្នកចូលមកធ្វើឱ្យគេមានអារម្មណ៍ថាកក់ក្ដៅ មិនឯកាទៀត គេនឹងបើកចិត្តទទួយកម្នាក់នោះ៕