អ្នកកើតខែមេសា គេថាគិតពិភពលោកក្នុងផ្លូវវិជ្ជមាន ស្មោះត្រង់ តែបើរឿងស្នេហាខ្លួនអត់សង្សារទេ តែចូលចិត្តធ្វើដូចមានសង្សារ
ប្រិយមិត្តប្រាកដជាបានដឹងពីអត្តចរិត ឬ និស្ស័យរបស់អ្នកខែកើតក្នុងខែមករា កុម្ភៈ និង មីនារួចមកហើយ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីអត្ថចរិត ឬ និស្ស័យរបស់អ្នកកើតក្នុងខែមេសាយកមកនិយាយវិញម្ដង ជាពិសេសក្នុងរឿងស្នេហា តើពួកគេជាមនុស្សប្រភេទណាដែរ?
ចំពោះអ្នកកើតក្នុងខែមេសា ជាមនុស្សមានថាមពលវិជ្ជមានខ្ពស់ ហើយក៏ជាអ្នកដែលមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ជាពិសេសចូលចិត្តរៀនស្វែងយល់ពីអ្វីៗដែលថ្មី ទើបធ្វើឱ្យពួកគេឆាប់ចាប់បានក្នុងការរៀនសូត្រុបានយ៉ាងលឿនខុសពីគេឯង។ អ្នកកើតក្នុងខែនេះមានភាពស្មោះត្រង់នឹងមិត្តភក្តិ ហើយអាចពឹងពាក់បាន តែចំណុចមួយរៀងពិបាកបន្តិចនោះ គឺគេអាចជាមនុស្សចាប់ធុញថប់លឿន និង ឆាប់ខឹងដូចគ្នា។
យ៉ាងណា ក្នុងរឿងស្នេហារបស់អ្នកកើតខែមេសា ពួកគេអាចជាមនុស្សឆាប់លង់ស្រឡាញ់ ម្យ៉ាងទៀតពួកគេអាចនឹងមានធ្វើខ្លួនប្លែកៗដែលមើលទៅដូចមនុស្សមានស្នេហា តែតាមពិតមិនមានសង្សារឡើយ។ រីឯចំណុចខ្លាំងរបស់អ្នកកើតខែនេះ គឺកាត់ចិត្តបានយ៉ាងលឿន និង ដោះលែងនរណាម្នាក់ទៅបានយ៉ាងលឿនដោយមិននឹកស្មាន ព្រោះតែមនុស្សដូចពួកគេចង់រកអ្នកដែលច្បាស់លាស់ និង មានភាពស្មោះត្រង់៕