អ្នកកើតខែតុលា រឿងជីវិតរស់នៅមិនគួរឱ្យបារម្ភទេ តែបើរឿងស្នេហាប្រែប្រួលណាស់ ដោយសារមានចិត្តរាយមាយពេក
មកដល់ខែ ១០ ដែលត្រូវជាខែតុលា រឿងបុគ្គលិកលក្ខណៈ ឬ និស្ស័យរបស់អ្នកកើតខែនេះមិនសូវជាគួរឱ្យបារម្ភខ្លាំងដូចរឿងទំនាក់ទំនងស្នេហាទេ។ ពិតណាស់ អ្នកកើតក្នុងខែតុលានេះ រឿងស្នេហាអាចពិបាកបន្តិចហើយ។
តាមការសិក្សា អ្នកកើតក្នុងខែតុលាគឺជាប្រភេទមនុស្សដែលគិត និង យល់ពីចិត្តរបស់គេឯងណាស់ ហើយក៏មិនចូលចិត្តឃើញអ្នកដទៃយំដែរ ជាពិសេសមិនចូលចិត្តការឈ្លោះប្រកែកគ្នាតែម្តង។ អ្នកកើតខែតុលា គឺចូលចិត្តរាប់ញាតិ និង មានសង្គមមិត្តភក្តិច្រើន ម្យ៉ាងទៀតជាមនុស្សចូលចិត្តធ្វើអ្វីថ្មីៗ ចង់ចេះចង់ដឹង ស្វែងរកចំណេះដាក់ខ្លួនជានិច្ច។
បើសួរថាក្នុងរឿងស្នេហាពួកគេពិបាកយ៉ាងណា គឺអាចនិយាយថារាយមាយបន្តិច ហើយក៏មិនសូវមានពេលទំនេរដែរ ពួកគេតែងមានអ្នកចូលមករកជានិច្ច ហើយក៏តែងតែផ្លាស់ប្ដូរដូចគ្នា។ បើសិនជាពួកគេជួបមនុស្សដែលត្រូវចិត្តកំពុងទាក់ទងគ្នាសុខៗ ស្រាប់តែអារម្មណ៍ចាប់ផ្ដើមប្រែប្រួលមិនដូចដើម ពួកគេក៏ស្វែងរកអ្នកថ្មីមកជំនួសអ្នកចាស់ជាមិនខាន៕