ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ
ចំពោះអ្នកកើតក្នុងខែវិច្ឆិកា ជាមនុស្សឆ្លាត រហ័សរហួន ហើយស្រឡាញ់ភាពត្រឹមត្រូវ និង យុត្តិធម៌ តែងគិតមុននិយាយជានិច្ច ថែមទាំងជាមនុស្សត្រង់ទៅត្រង់មកដូចគ្នា រហូតពេលខ្លះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃទៀតក៏មានដែរ។
ដោយឡែក បើនិយាយពីទំនាក់ទំនងស្នេហារបស់អ្នកកើតក្នុងខែមួយនេះវិញក៏មិនធម្មតាដូចគ្នា បើថាស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់ហើយតែមុខក៏មិនចង់ឃើញដែរ មិនមែនតែនៅក្នុងរឿងស្នេហានោះទេ មិត្តភាពក៏បែបនេះដែរ។
លើសពីនេះ អ្នកកើតក្នុងខែវិច្ឆិកា តែងជួបរឿងខកបំណងជាញឹកញាប់ណាស់ ជាពិសេសសរឿងស្នេហា ព្រោះជាមនុស្សដែលស្រឡាញ់ហើយគឺហ៊ានលះបងណាស់ ដើម្បីក្ដីស្រឡាញ់មួយនោះ ហើយនៅពេលខកបំណងម្ដងៗមើលទៅជាមនុស្សស្ងប់ស្ងាត់ធ្វើដូចគ្មានអ្វីកើតឡើង តែតាមពិតទៅគឺកំពុងតែធ្វើចិត្តទទួលស្គាល់នូវបញ្ហាមួយនោះ៕