ចង់ពិសោធប្ដីជាប្រុសសុទ្ធឬអត់ សង្កេតមើលបើប្ដីនៅបន្ទប់ម្នាក់ឯងតែងធ្វើរឿង ៥ នេះ ច្បាស់ហើយប្តីអ្នកគឺជា BL
ពាក្យថា Gay សំដៅដល់បុរសដែលស្រលាញ់ភេទដូចគ្នា។ បច្ចុប្បន្ន បុរស Gay ដែលមានភរិយាជាមនុស្សស្រីបានកំពុងរស់នៅលាក់មុខបិទបាំងការពិតមានច្រើនរាប់មិនអស់។ ការរស់នៅបែបនេះមិនមែនពួកគេចង់ធ្វើនោះទេ វាអាចមកពីកត្តាច្រើនយ៉ាងដូចជា កត្តាសង្គម ឬសម្ពាធពីគ្រួសារជាដើម។ យ៉ាងណាមិញ មានមនុស្សស្រីមួយចំនួនបានកំពុងតែមានការសង្ស័យទៅលើស្វាមីរបស់ខ្លួន ថាតើខ្លួនកំពុងរស់នៅជាមួយស្វាមីដែលជាបុរសពិតឬមិនពិត។ បើចង់ចាប់បានស្តែងៗ ពេលស្វាមីនៅក្នុងបន្ទប់ម្នាក់ឯង អ្នកអាចសម្គាល់មើលទៅលើ ៥ ចំណុចដូចខាងក្រោម៖
១. ភ្ជាប់ទំនាក់ទំនងអ្នកស្រឡាញ់ភេទដូចគ្នា
ស្វាមីអាចចំណាយពេលនៅលើបណ្តាញសង្គម តាមដានព័ត៌មានទាក់ទងនឹងចង្កោមអ្នកស្រលាញ់ភេទដូចគ្នា។ ជាពិសេស គេអាចប្រើ App សម្រាប់បុរសរកបុរសដើម្បីបានឆាត និង ណាត់ជួបក្នុងចំណោម App ពេញនិយមមួយចំនួន។ ដោយសារតែចំណង់ផ្លូវភេទ បុរសខ្លះអាចទូរស័ព្ទនិយាយដុតអារម្មណ៍ជាមួយបុរសភេទដូចគ្នា ហើយសម្រេចកាមជាមួយគ្នាតាមទូរស័ព្ទផងដែរ។
២. មើលរូបបុរសៗ និង រឿង BL
ស្វាមីអាចលួចមើលរូបបុរសៗសិចស៊ីនៅលើបណ្តាញសង្គម ជួនភ្ជាប់ទំនាក់ទំនងជាមួយបុរសដែលមានរូបសម្រស់ត្រូវចិត្ត។ បើមានពេលច្រើន គេចូលចិត្តមើលរឿង BL ឬភាពយន្តបុរសស្រលាញ់បុរស។
៣. រក្សាភាពសម្ងាត់
ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន នៅលើទូរស័ព្ទដៃរបស់គេ គេតែងដាក់លេខសម្ងាត់ទាំងការបើកទូរស័ព្ទ និង ចុចចូល App ផ្សេងៗ។ គេនឹងឆ្លៀតរិះរកវិធីធ្វើយ៉ាងណាលាក់បាំងឱ្យបានសុវត្ថិភាពបំផុត។ មួយវិញទៀត បើគេមិនពូកែខាងដាក់លេខសម្ងាត់ គេនឹងព្យាយាមលុប History ទាំងប៉ុន្មានចោលទាំងអស់ដើម្បីកុំឱ្យសេសសល់ព័ស្តុតាង។ ត្រង់ចំណុចនេះ បើប្រពន្ធពូកែខាងបច្ចេកវិទ្យា អាចងាយឆាប់ចាប់បានបំផុត។
៤. ទូរស័ព្ទទៅកាន់មិត្តភក្តិប្រភេទដូចគ្នា
ជាបុរសស្រលាញ់ភេទដូចគ្នា ប្រាកដណាស់ ស្វាមីគេក៏នឹងមានមិត្តភក្តិប្រភេទដូចគ្នាផងដែរ។ គេអាចខលទៅមិត្តភក្តិនិយាយលេង ដែលសំខាន់គេនឹងប្រើសម្តីលេងសើចបែបជាខ្លួនគេ មើលទៅខុសដាច់ស្រឡះពីសម្តី និង កាយវិការដែលយើងឃើញសព្វដង។ ការធ្វើដូចនេះក៏អាចឱ្យគេបានបន្ធូរអារម្មណ៍ និង មិនមានអារម្មណ៍ឯកាផងដែរ។
៥. បន្ធូរអារម្មណ៍ និង សាកល្បងអ្វីថ្មីៗ
ពេលនៅម្នាក់ឯង ការសម្រេចកាមជារឿងមួយដែលគេគិតដល់មុនគេ។ គេអាចសម្រេចកាមជាមួយការមើលវីដេអូបុរសរួមភេទជាមួយបុរស។ ក្រៅពីនេះគេចូលចិត្តថែរក្សាខ្លួន ថែរូបសម្រស់ ហើយគេអាចចង់សាកល្បងអ្វីថ្មីៗ ដូចជាការស្លៀកពាក់ ឬប្រើរបស់ថ្មីៗ ដែលសព្វដងគេមិនហ៊ានធ្វើនៅខាងក្រៅ តែពេលចូលដល់ក្នុងបន្ទប់ គេនឹងសាកល្បងវាជាសម្ងាត់៕