ម៉ោងកើតក៏អាចដឹងពីចរិតបានដែរ នេះជាចរិតពិតអ្នកឆ្នាំជូតដល់កុរ ដែលកើតចំម៉ោងទាំងនេះ
តាមធម្មតាការទស្សន៍ទាយអត្តចរិតនិស្ស័យរបស់មនុស្ស ភាគច្រើនគេមើលតាមរយៈថ្ងៃ ខែ និង ឆ្នាំកំណើត ប៉ុន្តែក្នុងនោះសូម្បីតែម៉ោងកំណើតក៏អាចឱ្យយើងដឹងអត្តចរិតនិស្ស័យរបស់ខ្លួនបានដែរ។ ជាពិសេស បើតាមក្បួនហុងស៊ុយម៉ោងកំណើត គឺពិតជាមានសារសំខាន់មិនចាញ់ថ្ងៃ ខែ និង ឆ្នាំឡើយ។ តោះ! មកមើលទាំងអស់គ្នា ថាម៉ោងណាមានលក្ខណៈពិសេសអ្វីខ្លះ?
១. ម៉ោង ៥.០០ ព្រឹក ដល់ម៉ោង ០៦.៥៩ ព្រឹក
ម៉ោងនេះគឺជាម៉ោងរបស់ឆ្នាំថោះ មនុស្សដែលកើតនៅចន្លោះម៉ោងនេះ ភាគច្រើនជាមនុស្សមានរបៀបរបបត្រឹមត្រូវ មានវិន័យ ចូលចិត្តភាពស្ងៀមស្ងាត់ ប៉ុន្តែអាចឆាប់មួម៉ៅបន្តិច។
២. ម៉ោង ៧.០០ ព្រឹក ដល់ម៉ោង ៨.៥៩ ព្រឹក
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំរោង មនុស្សដែលកើតនៅចន្លោះម៉ោងនេះ មានភាពជាអ្នកដឹកនាំខ្ពស់ ចូលចិត្តការផ្សងព្រេង និងមានភាពទុកចិត្តលើខ្លួនឯងណាស់
៣. ម៉ោង ៩.០០ ព្រឹក ដល់ម៉ោង ១០.៥៩ ព្រឹក
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំម្សាញ់ មនុស្សដែលកើតចន្លោះម៉ោងនេះ ជាមនុស្សមានរសនិយមខ្ពស់ ចូលចិត្តភាពឥតខ្ចោះ ជាមនុស្សសម្បូរស្នេហ៍ និង ឆាប់ចូលចុះក្នុងចំណោមសង្គម។
៤. ម៉ោង ១១.០០ ព្រឹក ដល់ម៉ោង ១២.៥៩ ថ្ងៃត្រង់
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំមមី មនុស្សដែលកើតចន្លោះម៉ោងនេះ ជាមនុស្សមានអារម្មណ៍ល្អ ចូលចិត្តភាពសប្បាយរីករាយ និងជាមនុស្សចូលចិត្តដើរលេងធ្វើដំណើរ។
៥. ម៉ោង ១៣.០០ ថ្ងៃត្រង់ ដល់ម៉ោង ១៤.៥៩ រសៀល
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំមមែ អ្នកដែលកើតចន្លោះម៉ោងនេះ គឺជាមនុស្សស្មោះត្រង់ ចូលចិត្តភាពស្ងៀមស្ងាត់ ជាមនុស្សសុភាពរាបសារ និងដាក់ចិត្តដាក់កាយនៅក្នុងការប្រើប្រាស់ជីវិត។
៦. ម៉ោង ១៥.០០ រសៀល ដល់ម៉ោង ១៦.៥៩ ល្ងាច
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំវក មនុស្សដែលកើតចន្លោះម៉ោងនេះ ជាមនុស្សឆ្លាត រហ័សរហួន ប៉ិនប្រសព្វនៅក្នុងការធ្វើការងារ ប៉ុន្តែជាមនុស្សយកតែចិត្តខ្លួនឯងបន្តិច។
៧. ម៉ោង ១៧.០០ ល្ងាច ដល់ ១៨.៥៩ យប់
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំរកា អ្នកដែលកើតចន្លោះម៉ោងនេះ ជាមនុស្សរៀបរយ មានទំនុកចិត្តលើខ្លួនឯង ពូកែរអ៊ូ និង តែងតែធ្វើអ្វីមួយអស់ពីចិត្ត។
៨. ម៉ោង ១៩.០០ ដល់ម៉ោង ២០.៥៩ យប់
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំច អ្នកដែលកើតចន្លោះម៉ោងនេះ ជាមនុស្សឧស្សាហ៍ ចូលចិត្តប្រកួតប្រជែង និងជាមនុស្សនិយាយត្រង់។
៩. ម៉ោង ២១.០០ ដល់ម៉ោង ២២.៥៩ យប់
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំកុរ អ្នកដែលកើតចន្លោះម៉ោងនេះ ជាមនុស្សទន់ភ្លន់រាបសារ និងចូលចិត្តការប្រញាប់ប្រញាល់ និង មិនសូវជានិយាយស្តីប៉ុន្មានទេ។
១០. ម៉ោង ២៣.០០ ដល់ម៉ោង ០០.៥៩ អាធ្រាត្រ
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំជូត អ្នកដែលកើតចន្លោះម៉ោងនេះ ជាមនុស្សចូលចិត្តសេរីភាព មិនចូលចិត្តពាក់ព័ន្ធជាមួយនរណាច្រើន ជាមនុស្សឆាប់ធុញ និងចូលចិត្តដើរហើរ។
១១. ម៉ោង ១.០០ ដល់ម៉ោង ២.៥៩ ភ្លឺ
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំឆ្លូវ អ្នកដែលកើចចន្លោះឆ្នាំនេះ ជាមនុស្សចិត្តត្រជាក់ យឺតយ៉ាវបន្តិច ប៉ុន្តែងាយចុះចំណោមសង្គម។
១២. ម៉ោង ០៣.០០ ដល់ម៉ោង ០៤.៥៩ ភ្លឺ
ម៉ោងនេះ គឺជាម៉ោងរបស់ឆ្នាំខាល មនុស្សដែលកើតចន្លោះឆ្នាំនេះ ជាអ្នកចូលចិត្តតស៊ូ មិនព្រមចុះចាញ់ និងចូលចិត្តការប្រកួតប្រជែងផងដែរ៕