បើសិនយល់សប្តិ ឬ ប្រទះហេតុការណ៍ទាំង ៤ នេះ ត្រៀមខ្លួនចុះ លាភធំៗកំពុងតម្រង់មករកអ្នកហើយ
ជួនកាល មានរឿងរ៉ាវមួយចំនួនដែលអាចឱ្យយើងបានដឹងមុនតាមរយៈប្រផ្នូលមួយចំនួន ដូចជាការយល់សប្តិ ឬ ប្រទះហេតុការណ៍ប្លែកនៅភ្នែក ជាដើម។ ក្នុងនោះដែរ បើសិនជាអ្នកយល់សប្តិដល់រឿង ឬ ប្រទះហេតុការណ៍ដូចជាខាងក្រោមនេះ សប្បាយចិត្តចុះ វាគឺជាប្រផ្នូលដែលប្រាប់ដល់លាភធំ ដែលកំពុងតែចូលមករកអ្នកហើយ។
១. ជាការយល់សប្តិឃើញដល់ព្រះពុទ្ធរូប ព្រះសង្ឃ ព្រះរាជា ឬ ខ្សែព្រះរាជវង្សណាមួយ។ សុបិន្តបែបនេះ ចាត់ទុកថាជាសុបិន្តដ៏មានមង្គល បញ្ជាក់ដល់ការមកដល់នូវរឿងរ៉ាវល្អៗ ក៏ដូចជាលាភសំណាងនៅក្នុងជីវិតផងដែរ។
២. បើសិនជាអ្នកដាំដើមឈើនាំសំណាង ហើយដើមឈើនោះកំពុងតែបែកមែកសាខា ឬ លូតលាស់បានល្អ នោះមានន័យថាអ្នកកំពុងតែមានលាភសំណាង ភាពចម្រុងចម្រើនរត់ចូលមករកហើយ។
៣. បើសិនជាមានពស់ចូលផ្ទះ ឬ វារកាត់មុខឡាន ឬ ម៉ូតូ នោះគេជឿថាសត្វទាំងនេះនឹងមកលាភមកឱ្យសំណាង ប៉ុន្តែក៏មានអ្នកខ្លះអាចមានអារម្មណ៍ខ្លាចផងដែរ តែចូរគិតល្អៗចុះ នោះរឿងល្អនឹងចូលមករកដោយឯកឯងៗ។
៤. យល់សប្តិឃើញលាមក ឬ ឃើញថាខ្លួនឯងប្រឡាក់ពេញទៅដោយលាមក។ យល់សប្តិបែបនេះ ចាស់ៗបុរាណលោកថា ពិតជាមានលាភធំកំពុងចាំហើយ ជាពិសេសគឺរឿងត្រូវឆ្នោត ឬក៏ត្រូវរង្វាន់៕