ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ឱ្យស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់
ការទុកដាក់ និង រៀបចំរបស់របនៅក្នុងរថយន្ត អាចនិយាយបានថាមានសារសំខាន់ និង ជារឿងគួរឱ្យយកចិត្តទុកដាក់ ព្រោះរថយន្តនេះហើយគឺដូចជាមិត្តជំនិតដែលនាំយើងទៅគ្រប់ទីកន្លែង។ ក្នុងនោះដែរ គេជឿថារបស់ទាំង ៤ ខាងក្រោម ជារបស់ដែលមិនគួរទុកនៅក្នុងរថយន្តឡើយ ព្រោះអាចនាំរឿងមិនល្អណាមួយដល់ម្ចាស់បាន។
១. ភួងផ្កាក្រៀម
ប្រាកដណាស់ ម្ចាស់ឡានមួយចំនួនចូលចិត្តទិញភួងផ្កាមកបំពាក់នៅក្នុងឡាន ដើម្បីថ្វាយវត្ថុស័ក្តិសិទ្ធិដែលរក្សាឡាន ឬ ដើម្បីភាពស្រស់ស្រាយសេរីមង្គលជាដើម ប៉ុន្តែបើសិនជាទុកភួងផ្កាទាំងនេះរហូតដល់ក្រៀមស្វិត ហើយមិនយកចេញនោះ វាក៏អាចធ្វើឱ្យក្លាយទៅជារឿងមិនល្អក៏បាន ជាពិសេសមើលទៅធ្វើឱ្យបរិយាកាសក្នុងឡានមិនសូវស្រស់ស្រាយ។
២. នាឡិកាងាប់
គេប្រៀបធៀបនាឡិកាដែលងាប់ ទៅនឹងជីវិតមនុស្សដែលអស់ទៅដូចគ្នា ដូច្នេះមិនគួរដាក់តាមខ្លួន ឬ ដាក់តាមឡាននោះទេ ព្រោះអាចនាំរឿងមិនល្អ ជាពិសេសគឺអាចនាំកើតឧប្បទ្ទវហេតុបាន។
៣. អីវ៉ាន់របស់អ្នកស្លាប់
មនុស្សមួយចំនួន អាចទុករបស់អ្នកជាទីស្រឡាញ់ដែលស្លាប់ទៅនៅតាមខ្លួន ឬ ដាក់នៅក្នុងឡាន ជាដើម ដើម្បីជាការនឹករឭកដល់ ប៉ុន្តែទាំងនេះគួរតែទុកនៅក្នុងផ្ទះតែប៉ុណ្ណោះ បើសិនជាមកដាក់តាមខ្លួន ឬ ដាក់ក្នុងឡាន វាអាចធ្វើឱ្យព្រលឹងអ្នកស្លាប់នៅមិនសុខ ហើយក៏ធ្វើឱ្យម្ចាស់ឡានក្តៅក្រហាយទៅតាមដែរ។
៤. កញ្ចក់បែក
តាមក្បួនហុងស៊ុយ កញ្ចក់បែក គឺជារបស់អពមង្គលជាទីបំផុត ព្រោះតំណាងឱ្យទំនាក់ទំនងដែលបែកបាក់ ការឈ្លោះទាស់ទែង ដូចនេះហើយបើសិនជារថយន្តមានកញ្ចក់ណាមួយដែលប្រេះបែក គួរតែប្រញាប់ដូរចេញឱ្យលឿនតាមដែលអាចធ្វើទៅបាន៕