មែនក៏អី! អ្នកកើតចំថ្ងៃទាំង ៣ នេះ ភាគច្រើនជាមនុស្សសាវា បេះដូងរាយមាយ ចូលចិត្តស្នេហាពីរបីក្នុងពេលតែមួយ
យើងដឹងហើយថាថ្ងៃកំណើតពិតជាអាចប្រាប់ច្រើនណាស់ ពីអត្តចរិតនិស្ស័យរបស់មនុស្ស ជាពិសេសនោះក៏អាចប្រាប់បានទៀតថា នរណាស្មោះត្រង់ ឬ សាវ៉ានៅក្នុងរឿងស្នេហា។ តស់! ចង់ដឹងថាអ្នកកើតថ្ងៃណាខ្លះជាមនុស្សសាវ៉ា សូមតាមដានដូចខាងក្រោមនេះ។
១. ថ្ងៃអាទិត្យ
មនុស្សកើតថ្ងៃអាទិត្យជាមនុស្សមានមន្តស្នេហ៍ ចូលចិត្តនិយាយលេបខាយច្រើន មានកាមារម្មណ៍ខ្ពស់ ហើយបើសិនជាមានស្នេហា មិនប្រាកដថាអាចរក្សាភាពនឹងនរបានយូរនោះទេ ភាគច្រើនអាចសាវ៉ាលួចលាក់ស្នេហាពីរបីនៅក្នុងពេលតែមួយបាន។ មនុស្សកើតថ្ងៃនេះ ចូរមើលខ្លួនឯងឱ្យមែនទែននៅក្នុងរឿងស្នេហា ចៀសវាងការបន្សល់របួសបេះដូងឱ្យទៅមនុស្សដែលមានទំនាក់ទំនងជាមួយ។
២. ថ្ងៃពុធ
មនុស្សកើតថ្ងៃពុធ ជាមនុស្សរួសរាយ ងាយទាក់បេះដូងអ្នកដទៃបានដោយសារតែសម្តី ជាមួយនឹងសម្រស់។ មនុស្សកើតថ្ងៃនេះ ត្រូវការឱ្យដៃគូយកចិត្តយកថ្លើមខ្លាំង ហើយបើសិនជាមិនបានដូចការគិត នោះនឹងចាប់ផ្តើមអស់ចិត្ត រួចនឹងរកអ្នកថ្មីតែម្តង។ មនុស្សកើតថ្ងៃពុធ ចូរទម្លាក់ចុះនូវការរំពឹងទុកក្នុងរឿងស្នេហា ហើយព្យាយាមមានក្តីសុខជាមួយនឹងអ្វីដែលដៃគូប្រគល់ឱ្យ ទើបអាចរក្សាទំនាក់ទំនងបានយូរអង្វែង។
៣. ថ្ងៃសុក្រ
មនុស្សកើតថ្ងៃសុក្រ ជាមនុស្សគួរឱ្យស្រឡាញ់ ចូលចិត្តយកចិត្តទុកដាក់ជាមួយនឹងអ្នកដទៃ រហូតដល់ធ្វើឱ្យគេលង់ស្រឡាញ់ដោយមិនដឹងខ្លួន។ មនុស្សប្រភេទនេះ ភាគច្រើនជាមនុស្សសាវ៉ាដោយស្ងាត់ៗ ចូលចិត្តទៅទម្លាក់ស្នេហ៍ឱ្យអ្នកនេះបន្តិច អ្នកនោះបន្តិច រួចក៏ដោះដៃចេញធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ មនុស្សដែលកើតថ្ងៃនេះ ចូររក្សាភាពនឹងនរ និង គិតឱ្យបានច្បាស់លាស់មុននឹងសាងពូជស្នេហាជាមួយនរណាម្នាក់ ចៀសវាងការធ្វើឱ្យគេឈឺចាប់៕