បុគ្គលិកស្ងប់ស្ងាត់ ពេលខ្លះមិនមែន Introvert ទេ តែគេកំពុងសំងំធ្វើរឿងអស្ចារ្យទាំងនេះដល់ក្រុមហ៊ុន
ហោចណាស់ ចំណោមបុគ្គលិកនៅកន្លែងធ្វើការ អាចមានម្នាក់ទៅពីរនាក់ ដែលសម្គាល់ឃើញស្ងប់ស្ងាត់ ជួនមិននិយាយស្តីអ្វីសូម្បីតែមួយម៉ាត់។ គ្រប់គ្នាអាចគិតថា ពួកគេជាមនុស្ស Introvert ឬ វាយឫក តែតាមពិតទៅ បុគ្គលិកប្រភេទនេះច្រើនតែសំងំធ្វើរឿងសំខាន់ៗ ច្បាស់លាស់ ជាពិសេសមានប្រយោជន៍ដល់ក្រុមហ៊ុនទៀតផង។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃបុគ្គលិកស្ងប់ស្ងាត់ ៖
១. ផ្តោតទៅលើផលិតភាព៖ ជាញឹកញយបុគ្គលិកស្ងប់ស្ងាត់រមែងរក្សាការផ្តោតអារម្មណ៍ ដែលជាលទ្ធផលពួកគេទទួលបានផលិតភាពខ្ពស់ និង កម្រមានកំហុសណាស់។
២. សកម្មខាងស្តាប់៖ ពួកគេចូលចិត្តស្តាប់ច្រើនជាងនិយាយ។ ពួកគេផ្តោតការយកចិត្តទុកដាក់ស្តាប់ដើម្បីប្រាកដថា ពួកគេយល់ច្បាស់ពីការងារ និង ការណែនាំ មុនពេលចាប់ផ្តើមធ្វើអ្វីមួយ។ នេះហើយដែលការងាររបស់ពួកគេតែងតែប្រកបដោយភាពត្រឹមត្រូវ និង មានប្រសិទ្ធភាព។
៣. ចូលរួមចំណែកគិតគូរ៖ នៅពេលពួកគេនិយាយវិញ បុគ្គលិកស្ងប់ស្ងាត់តែងមានគំនិតពិចារណាដែលល្អ និង ច្បាស់លាស់ ហើយការយល់ឃើញរបស់ពួកគេក៏មានលក្ខណៈពិសេសដោយឡែកផងដែរ។ នេះជាផ្នែកមួយដែលពួកគេមានភាពសំខាន់នៅក្នុងការពិភាក្សា ឬដោះស្រាយបញ្ហា។
៤. មិនបង្កើតភាព Drama ៖ ភាពស្ងប់ស្ងាត់អាចកាត់បន្ថយបានមួយចំណែកធំនៃការ និយាយដើម ឬ បង្កចម្រូងចម្រាសនៅកន្លែងធ្វើការ ដែលនាំឱ្យបរិយាកាសនៅកន្លែងធ្វើការប្រកបដោយសន្តិភាព។
៥. ធ្វើការឯករាជ្យប្រកបដោយក្រមសីលធម៌៖ ជាធម្មតាបុគ្គលិកស្ងប់ស្ងាត់ គេជាមនុស្សឯករាជ្យ គេដឹងច្បាស់អ្វីដែលគេត្រូវធ្វើ ហើយពេលខ្លះសឹងថាមិនត្រូវការជំនួញ។ នេះជាអត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ដោយមិនពិបាកក្នុងការគ្រប់គ្រង ឬចាំតែជំរុញពួកគេ៕