មិនជឿកុំប្រមាថ! របស់ ៧ យ៉ាងនេះគួរកុំទុកក្នុងផ្ទះ អាចនាំចង្រៃក្ដៅក្រហាយ អាប់រាសីម្ចាស់ផ្ទះធ្វើអ្វីក៏មិនទៅមុខ
បើតាមក្បួនហុងស៊ុយ គ្រប់របស់ ឬវត្ថុនៅក្នុងផ្ទះនីមួយៗ អាចនាំលាភសំណាង ឬនាំរឿងមិនល្អឱ្យម្ចាស់ផ្ទះបាន។ ក្នុងនោះដែរ វត្ថុទាំង ៧ យ៉ាង បើទុកនៅក្នុងផ្ទះ ភាគច្រើនអាចនាំរឿងក្តៅក្រហាយមិនសូវសមប្រកបឱ្យម្ចាស់ផ្ទះ នាំឱ្យម្ចាស់ផ្ទះខាតលាភ ឬ រាសីមិនឡើង ជាដើម ដែលវត្ថុនោះមានដូចជា៖
១. ប្រក្រតីទិនចាស់
តាមក្បូនហុងស៊ុយការប្តូរប្រក្រតីទិនថ្មីគឺជារឿងសំខាន់ណាស់ ព្រោះប្រក្រតីទិនចាត់ទុកដូចជាតំណាងឱ្យពេលវេលាដែលទៅមុខជារឿយៗ ដូច្នេះហើយការទុកប្រក្រតីទិនចាស់ អាចនិយាយបានថាជាការទុកនូវរឿងផ្សេងៗនៅអតីតកាលនៅក្នុងផ្ទះ ជាពិសេសគឺរឿងមិនល្អដូច្នោះឯង។
២. កញ្ចក់ប្រេះស្រាំ
កញ្ចក់ គឺជាគ្រឿងតុបតែងលម្អផ្ទះមួយបែប ដែលផ្ទះមួយណាក៏មានដូចគ្នា ប៉ុន្តែបើសិនជាផ្ទះណាមានកញ្ចក់បែក ឬស្រាំគួរតែប្រញាប់ដូរចេញកុំស្ដាយ ព្រោះបើតាមហុងស៊ុយគេជឿថាការមានកញ្ចក់បែបនេះនៅក្នុងផ្ទះ គឺមិនល្អនោះទេ វាអាចនាំសំណាងអាក្រក់មកឱ្យសមាជិកគ្រួសាររបស់ផ្ទះនោះ។
៣. ចានស្រាំ ឬប្រេះមាត់
អ្នកមួយចំនួនប្រហែលជាគិតថា ការប្រើចានប្រែះ ឬរិចរិលមាត់តិចតួចអាចជាមិនថ្វីនោះទេ ប៉ុន្តែតាមក្បួនហុងស៊ុយ គេជឿថាការប្រើចានបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ជោគលាភរបស់អ្នកផ្ទះបាន។
៤. រុក្ខជាតិមានបន្លា
រុក្ខជាតិដែលមានបន្លាមិនគួរដាំនៅក្នុងផ្ទះនោះទេ បើតាមក្បួនហុងស៊ុយ គេជឿថារុក្ខជាតិទាំងនេះនាំមកនូវកម្លាំងអវិជ្ជមាន ដែលនាំឱ្យមានការទាស់ទែងនៅក្នុងផ្ទះបាន។
៥. នាឡិកាឈប់ដើរ
នាឡិកា គឺប្រៀបដូចទៅនឹងពេលវេលា និង ជីវិត បើនាឡិកាឈប់ដើរ វាក៏ដូចជាជីវិតដែលជាប់គាំងមិនទៅមុខដូចគ្នា ដូច្នេះហើយ បើសិនជាមាននាឡិកាខូច គួរតែជួសជុល ឬផ្លាស់ប្តូរវាភ្លាមៗ កុំទុកយូរឱ្យសោះ។
៦. កៅអីយោកចាស់ៗ
តាមផ្ទះមួយចំនួនប្រាកដជាមានកៅអីយោកចាស់ៗ ដែលទុកចោលឈប់ប្រើប្រាស់ បើតាមក្បួនហុងស៊ុយគេជឿថាកៅអីនេះបើទុកយូរទៅអាចនឹងក្លាយជាកន្លែងរបស់អមនុស្សមួយចំនួន ដូច្នេះហើយបើសិនជាឈប់ប្រើគួរតែយកទៅបរិច្ចាគ ឬលក់ចោល។
៧. ទ្វារពណ៌ខ្មៅ
មានផ្ទះមួយចំនួនចូលចិត្តប្រើពណ៌ខ្មៅនៅក្នុងផ្ទះ ឬក៏មានទ្វារពណ៌ខ្មៅ នេះគឺជារឿងមិនល្អឡើយ។ តាមក្បូនហុងស៊ុយ ការមានទ្វារពណ៌ខ្មៅជឿថាជាការអញ្ជើញរឿងមិនល្អឱ្យចូលមកក្នុងផ្ទះ៕