ខែស្នេហ៍! អ្នកកើតឆ្នាំទាំង ៣ មានលេខស្នេហ៍ខ្ពស់ បើសារភាពប្រាប់ Crush អាចនឹងមានសង្ឃឹមជោគជ័យច្រើន
មិនថាជារឿងអបិយជំនឿ ឬក្បូនហុងស៊ុយផ្សេងៗនោះទេ បើសិនជាយើងមានចិត្តជឿហើយនោះ វាអាចជាផ្នែកមួយជួយជំរុញផ្ដល់កម្លាំងចិត្តកាន់តែច្រើន ឱ្យយើងធ្វើការមានគោលដៅច្បាស់លាស់ មានជំនឿចិត្តទៅលើការងារអ្វីមួយ នោះធ្វើឱ្យប្រសិទ្ធភាពការងាររបស់យើងនឹងបានទទួលផលល្អទៅតាមនោះដែរ។
និយាយដល់រឿងហុងស៊ុយ ថ្មីៗនេះអ្នកគ្រូ ឡុង ណាលី ដែលជាគ្រូហុងស៊ុយដ៏ល្បីល្បាញមានក្បូនទស្សនទាយតាមសៀវភៅច្បាស់លាស់ បានចែករំលែកពីចំណែកដឹងផ្នែកហុងស៊ុយមួយតាមរយៈផេក Master Naly Fengshui អំពីលោកអ្នកកើតឆ្នាំចំនួន ៣ រួមមាន ឆ្នាំជូត ,ឆ្នាំវក និង ឆ្នាំរោង តាមជើងលេខជាឆ្នាំដែលកំពុងមានស្នេហ៍ខ្ពស់។
ប្រភពបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ៧ កញ្ញា ដល់ថ្ងៃទី ៧ ខែតុលា ជាខែស្នេហ៍របស់អ្នកកើតឆ្នាំទាំង ៣ ថា ៖ «ខែរកា គឺជាខែស្នេហ៍របស់អ្នកកើតឆ្នាំជូត ឆ្នាំវក ឬឆ្នាំរោង។ អ្នកដែលកើតឆ្នាំទាំងបីនេះ នឹងមានអ្នកស្រឡាញ់ចូលចិត្តច្រើននៅក្នុងខែរកានេះ ដោយរាប់គិតចាប់ពីថ្ងៃទី 7 ខែកញ្ញា រហូតដល់ថ្ងៃទី 7 ខែតុលា»៕